ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្នុងវិញ្ញសាកីឡាអេឡិចត្រូនិក (E-Sport) Mobile Legend : Bang Bang ដោយល្ងាចនេះ ថ្ងៃទី១៣ ឧសភា ២០២៣ វេលា ៤:៣០នាទីយប់ ជំនួបរវាង ក្រុមជម្រើសជាតិកម្ពុជា ប៉ះនឹង ក្រុមជម្រើសជាតិម៉ាឡេស៊ី ។ នេះបើយោងតាមការបង្ហោះពីផេកហ្វេសប៊ុក MPL Cambodia ។
ក្នុងជំនួបនេះដែរ ជាការក្រកួតរកអ្នកឈ្នះ ដើម្បីកក់កៅអីឡើងទៅវគ្គដណ្តើមមេដាយមាស។ គួរជំរាបផងដែរថា ក្រុមជម្រើសជាតិកម្ពុជា E-Sport ត្រូវបានជ្រើសរើសចេញពីក្រុម Burn X Flash និង CFU Gaming ដែលសុទ្ធជាក្រុមខ្លាំងត្រូវបានជម្រួសអស់ជាច្រើនវគ្គ។
បញ្ជាក់ ក្រុមជម្រើសជាតិកម្ពុជា E-Sport ត្រូវបានឆ្លងកាត់ការប្រកួត ៣វគ្គ ហើយ លទ្ធផល ជំនួបវគ្គទី១ ប៉ះនឹង ឥណ្ឌូនេស៊ី លទ្ធោល កម្ពុជាឈ្នះ បាន ១ពិន្ទុ ។ សម្រាប់វគ្គទី២ ប៉ះនឹង សិង្ហបុរី លទ្ធផល កម្ពុជាឈ្នះ ទទួលបាន ១ពិន្ទុបន្ថែម សរុបគឺ ២ពិន្ទុ។ ចំណែកឯ វគ្គទី៣ ត្រូវបានជួបនឹង មីយ៉ាន់ម៉ា លទ្ធផល កម្ពុជាចាញ់ ដោយរក្សាពិន្ទុនៅដដែល ៕
សម្រាប់អ្នកដែលមានសំបុត្រកុំភ្លេចទៅចូលរួមទស្សនានិងលើកទឹកចិត្តដល់កីឡាការយើងផ្ទាល់នៅ Naga World 2 ផងណា!
អត្ថបទ៖ ព្រឹម ភក្តី