មិនដែលឃើញទេស្មាតហ្វូននេះ! ក្រុមហ៊ុន Doogee ត្រៀមបញ្ចេញកំពូលស្មាតហ្វូនថ្មធំ ទុក2ខែមិនទាន់អស់ផង
Makara Rin
JANUARY 9 2023
អេឡិចត្រូនិក
381 views
2 mins read

ធ្លាប់តែឃើញទូរស័ព្ទដៃមួយចំនួនដែលអាចកាន់ថ្មបានយូរមានសេវាខ្លាំង ប្រើមិនងាយខូចប៉ុន្តែប្រភេទទូរស័ព្ទទាំងអស់នោះមិនមែនជាស្មាតហ្វូនទេ ដោយឡែកថ្មីៗនេះមានក្រុមហ៊ុនមួយឈ្មោះ Doogee មានគម្រោងត្រៀមនឹងបញ្ចេញស្មាតហ្វូនថ្មីឈ្មោះ Doogee V Max ដែលមានសមត្ថភាពខ្លាំងជាពិសេសទំហំថ្មធំមិនធ្លាប់មានរហូតដល់ខ្ទង់ ម៉ឺន mAh ។

ដោយយោងទៅតាមការចុះផ្សាយរបស់ GSMARENA បានធ្វើការបង្ហាញពីរូបរាងក៏ដូចជាកម្លាំងរបស់វាមួយចំនួន ដោយ Doogee V Max នេះ នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.58អិញ​ប្រភេទ IPS ការពារទៅដោយ Gorilla Glass ហើយវាអាចបង្ហាញបានដល់ទៅកម្រិត FullHD។ មិនតែប៉ុណ្ណោះវាមានអេក្រង់រាងដំណក់ទឹកដោយបំពាក់ការទំហំ 32MP របស់ Sony ថែមទៀតផង។

Gsmarena 003

លើសពីនេះទៅទៀតសម្រាប់រូបរាងខាងក្រោយវិញគេបានបំពាក់មកជាមួយនឹងលែន3គ្រាប់ដោយលែនគោលវិញមានទំហំ 108MP របស់​ Samsung លែនទីពីរមានទំហំ20MP របស់ Sony និងលែនចុងក្រោយជាប្រភេទ Ultra-wide មានទំហំ16MP។ ក្នុងនោះផងដែរយើងឃើញថា Doogee V Max គេបានបំពាក់ទៅដោយឈីប Dimensity 1080 Soc និង RAM 12GB, Storage 256GB ហើយចំពោះ RAM នេះគឺអាចដំឡើងបានរហូតដល់ 19GB ឯណោះ។

យ៉ាងណាមិញសម្រាប់ចំណុចដែលពិសេសខ្លាំងចំពោះ Doogee V Max នេះគឺទៅលើថ្មតែម្តង ដោយគេបានបំពាក់ថ្មឡើងដល់ទំហំ 22,000mAh មិនតែប៉ុណ្ណោះសមត្ថភាពរបស់ទំហំថ្មប៉ុណ្ណេះសម្រាប់ការប្រើប្រាស់ធម្មតា​គឺអាចប្រើបានដល់ 6-10ថ្ងៃ ហើយបើនិយាយពីការតេវិញគឺវាអាចស៊ូបានដល់ 100ម៉ោង។ ក្រៅតែពីសមត្ថភាពនៃការប្រើប្រាស់ វាក៏អាចកាន់ថ្មបានយូរដែរពេលដែលយើងទុកវាចោលពោលគឺវាអាចកាន់ដល់64ថ្ងៃឯណោះ។

គួរជម្រាបផងដែរថា​ សម្រាប់ Doogee V Max នេះ​មានរាងរៅធំបន្តិចហើយវាក៏អាចនឹងមានទម្ងន់រាងធ្ងន់ផងដែរ ហើយចំពោះកម្រិតនៃការជ្រាបទឹកគឺ IP68/IP69 រួមជាមួយនឹងការបំពាក់ទៅដោយ High-Res Audio ដែលទទួលស្គាល់ដោយប្រទេសជប៉ុនផងដែរ។

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia