ល្បិ.ចបោ.កថ្មី! មេរោ.គនឹងឆ្លងចូល កុងធនាគាររបស់អ្នកភ្លាមៗ ពេល Download កម្មវិធីនេះ លើទូរស័ព្ទដៃ
SOKLY - កូនផ្កាឈូក
OCTOBER 13 2025
គន្លឹះល្អៗ
18 views
1 min read

បច្ចុប្បន្ន មានមេរោគគ្រោះថ្នាក់មួយឈ្មោះ Anatsa Trojan បានបង្ហាញខ្លួនឡើងវិញនៅលើទូរស័ព្ទ Android។ វាលាក់ខ្លួននៅក្នុងកម្មវិធីឈ្មោះ “Document Reader – File Viewer” ដែលធ្លាប់មាន ៥០,០០០ ដោនឡូដ នៅលើ Google Play Store

បន្ទាប់ពីអ្នកបានដំឡើងវាលើទូរស័ព្ទដៃរួចហើយ កម្មវិធីនេះនឹងបង្ហាញសារ “Scheduled Maintenance” ដើម្បីឲ្យអ្នកប្រើប្រាស់គិតថា App នេះសុវត្ថិភាព ប៉ុន្តែនៅពីក្រោយវាកំពុងលួចព័ត៌មានធនាគារដូចជា ឈ្មោះអ្នកប្រើ, លេខសម្ងាត់ និងព័ត៌មានហិរញ្ញវត្ថុផ្សេងៗ។

Img 2002

យ៉ាងណាមិញ ប្រសិនបើអ្នកមានកម្មវិធី “Document Reader” សូមលុបចេញពីទូរស័ព្ទដៃភ្លាម, Scan ទូរស័ព្ទ ដោយ Google Play Protect ឬ app antivirus និងប្តូរពាក្យសម្ងាត់ ហើយពិនិត្យសកម្មភាពគណនីធនាគារ មុនត្រូវបានក្រុម Hacker ចូលយកលុយរបស់អ្នកអស់ពីកុង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia