សម្រាប់រដូវភ្លៀង ដើម្បីការពារគ្រឿងអេឡិចត្រូនិចដូចជា ទូរស័ព្ទ tablet ឬ iPad ជាដើម លោកអ្នកគួរតែស្គាល់ និងចេះប្រើប្រាស់កម្មវិធីសម្អាតទឹកចេញពីប្រព័ន្ធបញ្ចេញសម្លេង ដែលជាទូទៅគេស្គាល់ថា Clear Wave។
Clear Wave គឺជា App មួយសម្រាប់ iOS និង Android ដែលប្រើកម្លាំងរលកសម្លេង frequency ខ្ពស់ ដើម្បីបង្ហូរទឹក ឬសំណើមចេញពីរន្ធសម្លេងក្នុងទូរស័ព្ទ។ វាជាទំនើបភាពថ្មីមួយដែលធ្វើឱ្យអ្នកមិនចាំបាច់បើកទូរស័ព្ទ ឬយកទៅឱ្យជាងទៀតទេ។
របៀបដែល App មួយនេះដំណើរការគឺ Clear Wave បញ្ចេញសម្លេងលឿនជាបន្តបន្ទាប់ (ultrasonic sound waves) ដែលអាចជួយរុញទឹកចេញពី speaker បែបដូចដែល Apple ប្រើលើ Apple Watch នៅពេលវាចូលទឹក។ សូមកុំភ្លេចបើកសម្លេងឱ្យអស់ ពេលលោកអ្នកដំណើរការ។
គួរជម្រាបផងដែរថា កម្មវិធី Clear Wave គឺល្អសម្រាប់ជួយដល់ទូរស័ព្ទដែលធ្លាប់ចូលទឹក ទូរស័ព្ទដែលមានការបញ្ចេញសម្លេងខ្សោយ វាជាជំនួយការដ៏ល្អសម្រាប់អ្នកដែលមានផ្ទះឆ្ងាយពីជាង ឬការសង្គ្រោះភ្លាមៗបន្ទាប់ពីធ្លាក់ចូលទឹក ឬត្រូវទឹកសើមភ្លាមៗ៕