គ្រងតំណែងជាមហាសេដី្ឋលេខ១ តែ Elon Musk មានរឿងស្តាយក្រោយធំបំផុត២ ផ្តាំមនុស្សគ្រប់គ្នាគួរចៀសវាង
SOKLY - កូនផ្កាឈូក
AUGUST 24 2025
គន្លឹះល្អៗ
6 views
2 mins read

លោកអ្នកប្រហែលជាគិតថា មហាសេដ្ឋីលេខមួយលើលោក Elon Musk ជាកំពូលមនុស្សដែលមានទ្រព្យសម្បត្តិ ច្រើនមហាសាលអាចរស់នៅសោយសុខលើគំនរមាសប្រាក់ ពុំមានរឿងអ្វីត្រូវស្តាយក្រោយក្នុងជីវិតឡើយ។ ប៉ុន្តែអ្វីដែលអ្នកមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក អាចពុំមែនជាការពិតទាំងស្រុងក៏ថាបាន។

លោក Elon Musk ស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាមេរិក Tesla និងក្រុមហ៊ុនរុករកទីអវកាស SpaceX រួមទាំងក្រុមហ៊ុនជាច្រើនទៀត ដែលគ្រប់គ្នាគិតថាជាបុគ្គលអស្ចារ្យគួរយកគំរូតាម បានបង្ហើបពីរឿងស្តាយក្រោយធំៗ២ ដែលខ្លួនធ្លាប់បានធ្វើ និងផ្តាំប្រាប់កុំឲ្យអនុវត្តតាមលោក៖

-មិនបានចំណាយពេលជាមួយគ្រួសារ៖ មានមនុស្សមិនតិចនាក់ទេ ដែលបានរត់តាមលុយរហូតភ្លេចគិតទៅដល់ការផ្តល់ពេលវេលាជាមួយប្រពន្ធកូន ឬគ្រួសារ ដោយសារតែពួកគេយល់ច្រឡំថាពេលមានលុយពួកគេនឹងអាចទិញក្តីសុខ សុភមង្គលបាន។ ប៉ុន្តែវាមិនដូច្នេះទាំងស្រុងឡើយ ត្បិតពេលខ្លះក្រុមគ្រួសារយើងមិនត្រូវការលុយទាំងអស់នោះពីអ្នកទេ ពួកគេគ្រាន់តែត្រូវការពេលខ្លះពីអ្នកតែប៉ុណ្ណោះ។

ជាក់ស្តែង មនុស្សធម្មតាធ្វើការប្រហែលជា ៤០ម៉ោងប៉ុណ្ណោះក្នុង១សប្ដាហ៍ ប៉ុន្តែសម្រាប់មហាសេដ្ឋីលេខ ១ Elon Musk វិញ លោកធ្វើការស្មើនឹងមនុស្ស៣នាក់ ពោលគឺលោកធ្វើការជាមធ្យមខ្ទង់ ១២០ម៉ោងក្នុង១សប្ដាហ៍ ដូច្នេះលោកមានពេលតិចតួចបំផុតសម្រាប់គ្រួសារ។

២-ការសម្រេចចិត្តលឿនពេក៖ រឿងស្តាយក្រោយមួយទៀត ដែលធ្វើឱ្យលោកត្រូវខាតលុយអស់​ ១៦ពាន់លានដុល្លារ រយៈពេលត្រឹមតែ​ ១ថ្ងៃប៉ុណ្ណោះ។ ដោយសារតែក្រោយពីលោកបានសម្រេចចិត្តចេញពី S&P 500 index ដែលជាក្រុមជួយសម្របសម្រួលសន្ទស្សន៍ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធំៗចំនួន ៥០០ ដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក។

ហើយការដែល លោក Elon Musk បានដកក្រុមហ៊ុន Tesla ចេញពី S&P 500 index នេះ បានបណ្ដាលឱ្យតម្លៃភាគហ៊ុនសរុបដែលបានជួញដូរជាសាធារណៈរបស់ក្រុមហ៊ុន Tesla ដាំក្បាលចុះយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់​។ ដោយហ៊ុននៃក្រុមហ៊ុន Tesla បានធ្លាក់ចុះរហូតដល់ទៅជាង ២១% ស្មើរនឹងទឹកប្រាក់ចំនួន ១០៩ពាន់លានដុល្លារឯណោះ។ ហើយការធ្លាក់ចុះហ៊ុន២១% នៃក្រុមហ៊ុន Tesla នេះហើយ ជាហេតុធ្វើឱ្យលោក Elon Musk ខាតលុយអស់ប្រមាណជា ១៦​ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២១។

ដូច្នេះមេរៀនស្តាយក្រោយធំៗ២ ខាងលើរបស់លោក Elon Musk អាចជាបទពិសោធន៍មួយ ដែលអ្នកអាចរៀនសូត្របានសម្រាប់ជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ។ ចូរប្រើប្រាស់ពេលវេលារបស់អ្នកឲ្យតុល្យភាពរវាងការងារ និងជីវិតឯកជន។ ម្យ៉ាងវិញទៀត​ ការសម្រេចចិត្ត គឺជាកាតាលីករដែលចង្អុលបង្ហាញពីលទ្ធផលដែលអ្នកនឹងទទួលបាននាពេលខាងមុខ ម្ល៉ោះហើយត្រូវគិតឲ្យបានល្អិតល្អន់មុនសម្រេចចិត្តលើអ្វីមួយ​ ចៀសវាងការស្តាយក្រោយ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia