មេធំរបស់ដ្រូន DJI ធ្លាប់រៀនបណ្តើរ លួចចេញរកស៊ីបណ្តើរ រហូតបង្កើតក្រុមហ៊ុនដ្រូន១ដែលល្បី ចេញពីបន្ទប់ស្នាក់នៅក្នុងសាលាលោក កាលពីជិត២០ឆ្នាំមុន។ ឥទ្បូវនេះបានក្លាយជាមហាសេដ្ឋីដែលមានប្រាក់ជាង 5.4 ពាន់លានដុល្លារ ដែលចេញពីដើមទុនលុយតែ 2300$។ មេធំរបស់ដ្រូន DJI ធ្លាប់រៀនបណ្តើរ លួចចេញរកស៊ីបណ្តើរ រហូតបង្កើតក្រុមហ៊ុនដ្រូន១ដែលល្បី ចេញពីបន្ទប់ស្នាក់នៅក្នុងសាលាគាត់ កាលពីជិត២០ឆ្នាំមុន។ ឥទ្បូវនេះគាត់បានក្លាយជាមហាសេដ្ឋីដែលមានប្រាក់ជាង 5.4 ពាន់លានដុល្លារ ដែលចេញពីដើមទុនលុយតែ 2300$។

សម្រាប់ររឿងសាមញ្ញដែលអ្នកប្រហែលជានឹកស្មានមិនដល់ពីការគិតរបស់ស្ថាបនិក DJI នោះគឺ៖ «ការធ្លាក់បោកក្បាលរបស់ឧទ្ធម្ភាគចក្រក្មេងលេង (RC Helicopter) និងក្ដីស្រមៃចង់ថតរូបសត្វសមុទ្រពីលើអាកាស»។
លោក វ៉ាង តាវ កើតនៅទីក្រុង ហាំងចូវ (Hangzhou) ខេត្ត ជឺជាំង (Zhejiang)។ គាត់បានចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង (HKUST) ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់សាស្រ្តាចារ្យគណិតវិទ្យា លី សឺសៀង (Li Zexiang) បន្ទាប់ពីការបង្ហាញលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍លើគម្រោងថ្នាក់មួយក្នុងការសាងសង់ប្រព័ន្ធគ្រប់គ្រងការហោះហើរឧទ្ធម្ភាគចក្រ។

នៅឆ្នាំ ២០០៥ វ៉ាងបានចូលរួមក្នុងការប្រកួត ABU Robocon ហើយក្រុម HKUST របស់គាត់បានឈ្នះរង្វាន់លេខ៣ ក្នុងចំណោមក្រុមដែលមកពីទូទាំងអាស៊ី។ HKUST បានផ្តល់ប្រាក់ចំនួន ១៨,០០០ ដុល្លារហុងកុង (២,៣០០ ដុល្លារអាមេរិក) ដល់គាត់ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ដ្រូន។ DJI ចាប់ផ្តើមចេញពីការស្រាវជ្រាវក្នុងបន្ទប់ស្នាក់នៅរបស់លោក Frank Wang ដោយគាត់បានលក់សមាសធាតុគ្រប់គ្រងការហោះហើរដើម្បីសន្សំដើមទុនបង្កើតក្រុមហ៊ុននៅក្រុងសិនជិនក្នុងឆ្នាំ ២០០៦។ ក្រោយពីវាយលុកទីផ្សារក្រៅប្រទេស និងបង្កើតសម្ព័ន្ធភាពនៅអាមេរិកក្នុងឆ្នាំ ២០១ លោកក៏បានសម្រេចនិក្ខេបបទថ្នាក់អនុបណ្ឌិតផ្នែកប្រព័ន្ធគ្រប់គ្រងឧទ្ធម្ភាគចក្រស្វ័យប្រវត្តិនាឆ្នាំនោះផងដែរ។

របត់ជោគជ័យដ៏ធំធេងបានមកដល់ក្នុងឆ្នាំ ២០១៥ តាមរយៈការចេញលក់ Phantom 3 ដែលមានមុខងារថតផ្សាយផ្ទាល់ ដែលវាបានរុញច្រាន DJI ឱ្យក្លាយជាចក្រភពដ្រូនលេខ ១ លើលោក និងផ្ដាច់មុខលើទីផ្សាររហូតមកដល់សព្វថ្ងៃ។

ជារួមមកវិញគ្រាន់តែការចង់កែប្រែ "របស់ក្មេងលេងដែលហោះធ្លាក់" ឲ្យទៅជា "ឧបករណ៍អាជីពដែលហោះមួយហ្នឹង" សោះ ក៏ក្លាយជាដើមទុនបង្កើតក្រុមហ៊ុនដ្រូនលេខ ១ លើលោក (DJI) រហូតដល់សព្វថ្ងៃនេះ។
