សម្រួលដល់បងប្អូនដែលមានតម្រូវការហិរញ្ញវត្ថុបន្ទាន់ ឬខ្វះខាតដើមទុនបង្វិលក្នុងអាជីវកម្មខ្នាតតូច នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលបានជួយឱ្យការស្នើសុំកម្ចីកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ ខាងក្រោមនេះជាគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ២ ដែលមានឈ្មោះល្បីល្បាញ ព្រមទាំងមានសេវាកម្មកម្ចីឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទដៃដោយមិនទាមទារទ្រព្យបញ្ចាំ ឬអ្នកធានាឡើយ។

១. ធនាគារវីង (Wing Bank)
នៅលើកម្មវិធីទូរស័ព្ទដៃ Wing Bank បងប្អូនអាចប្រើប្រាស់សេវាកម្មកម្ចីឌីជីថល ក្រោមពាក្យស្លោក “ខ្ចីភ្លាម បានភ្លាម អត់ដ្រាម៉ា” ដែលមានលក្ខខណ្ឌ និងព័ត៌មានលម្អិតដូចខាងក្រោម៖
- លក្ខខណ្ឌស្នើសុំ៖ ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ជាអ្នកប្រើប្រាស់កម្មវិធី Wing Bank App និងមានប្រវត្តិប្រតិបត្តិការល្អ។
- ទំហំកម្ចី៖ ចាប់ពី ២០ ដុល្លារ រហូតដល់ ៥០,០០០ ដុល្លារ (មិនត្រូវការទ្រព្យបញ្ចាំ ឬអ្នកធានា)។
- រយៈពេលអនុម័ត៖ លឿនរហ័ស ត្រឹមតែ ២ ទៅ ៣ នាទីប៉ុណ្ណោះ បន្ទាប់ពីដាក់ស្នើ។
+ របៀបស្នើសុំកម្ចី
- ចូលទៅកាន់កម្មវិធី Wing Bank App រួចចុចលើពាក្យ កម្ចី
- ចុចជ្រើសរើសយកពាក្យ យកប្រាក់កម្ចីឥឡូវនេះ
- បំពេញព័ត៌មានផ្ទាល់ខ្លួន និងវាយបញ្ចូលលេខកូដសម្ងាត់ជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈធនាគារ Wing Bank, ឬទូរស័ព្ទលេខ ០២៣ ៩៩៩ ៩៨៩។

២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK)
AMK មានផ្តល់ជូននូវសេវាកម្មកម្ចីឌីជីថល ដែលអនុញ្ញាតឱ្យអតិថិជនអាចខ្ចីប្រាក់បានភ្លាមៗតាមទូរស័ព្ទដៃ ដោយមិនត្រូវការទ្រព្យបញ្ចាំ ឬអ្នកធានាឡើយ។
- ទំហំកម្ចី និងអត្រាការប្រាក់៖ ទទួលបានទំហំកម្ចីរហូតដល់ ១,០០០ ដុល្លារ ជាមួយអត្រាការប្រាក់ទាបត្រឹមតែ ១.៥% ក្នុងមួយខែ។
- លក្ខខណ្ឌស្នើសុំ៖ អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ, រស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា, ជាបុគ្គលិកដែលមានប្រាក់ខែទៀងទាត់ ឬជាម្ចាស់អាជីវកម្មដែលមានចំណូលថេរ។
- ឯកសារតម្រូវ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ឯកសារបញ្ជាក់ទីលំនៅដោយអាជ្ញាធរមានសមត្ថកិច្ច, លិខិតបញ្ជាក់ប្រាក់ចំណូល ឬឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមការស្នើសុំជាក់ស្តែង។
- សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈ AMK, ឬទូរស័ព្ទលេខ ០២៣ ២២០ ២០២។

សារដាស់តឿន និងការណែនាំពីក្រុមការងារចាបខៀវ ទោះបីជាការទទួលបានកម្ចីមានភាពងាយស្រួល និងរហ័សយ៉ាងណាក៏ដោយ សូមបងប្អូនទាំងអស់គ្នាមេត្តារៀបចំ និងប្រើប្រាស់ប្រាក់កម្ចីឱ្យចំគោលដៅ ព្រមទាំងស្របទៅតាមលទ្ធភាពសងត្រឡប់រៀងៗខ្លួន ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុលធ្ងន់ធ្ងរដែលមិនអាចដោះស្រាយបាន។ សិក្សាពីតម្រូវការឱ្យបានច្បាស់លាស់ មុនពេលសម្រេចចិត្តខ្ចីប្រាក់!
