ត្រៀមៗ! មុខងារលើ iPhone ជំនាន់ iOS 27 មួយនេះ នឹងបិទផ្លូវពួក Scam មិនលុកលុយកុងធនាគារឡើយ
Khunna - ឃុនណា
JULY 3 2026
អេឡិចត្រូនិក
9 views
2 mins read

នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 27 ក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌការងារថ្មីមួយហៅថា Trust Insights ដែលមានតួនាទីជួយផ្តល់ដំណឹងទៅកាន់កម្មវិធីផ្សេងៗនៅពេលរកឃើញថាអ្នកប្រើប្រាស់អាចនឹងកំពុងធ្លាក់ក្នុងអន្ទាក់នៃការបោកប្រាស់។ Apple បានពន្យល់ថា ករណីបោកប្រាស់បែបលួងលោមផ្ដល់ទំនុកចិត្តដូចជា ការបន្លំខ្លួនធ្វើជាផ្នែកជំនួយបច្ចេកទេស ការបន្លំជាសមត្ថកិច្ច ឬការបង្កើតរឿងអាសន្នគ្រួសារ កំពុងតែកើនឡើងយ៉ាងខ្លាំងដោយសារបច្ចេកវិទ្យា AI Deepfakes ហើយវាមានភាពពិបាកក្នុងការចាប់សញ្ញាណាស់ ព្រោះជនរងគ្រោះជាអ្នកចុចបញ្ជាប្រតិបត្តិការដោយខ្លួនឯងទាំងស្រុង។

13006

ដើម្បីដោះស្រាយបញ្ហានេះប្រព័ន្ធ Trust Insights នឹងដំណើរការស្កេនផ្ទាល់នៅលើម៉ាស៊ីនទូរស័ព្ទ ដោយផ្តោតលើការវិភាគទៅលើទម្រង់នៃការប្រកបសកម្មភាព ពេលវេលា បរិបទជុំវិញ និងទិន្នន័យឧបករណ៍ចាប់សញ្ញាមូលដ្ឋាន។ ប្រសិនបើប្រព័ន្ធរកឃើញសញ្ញាណាមួយដែលបង្ហាញថា អ្នកប្រើប្រាស់កំពុងត្រូវបានពួកបោកប្រាស់ណែនាំ ឬបង្គាប់បញ្ជាឱ្យធ្វើសកម្មភាពនោះ វានឹងកំណត់កម្រិតហានិភ័យទៅជា មធ្យម ឬខ្ពស់ ដែលអនុញ្ញាតឱ្យកម្មវិធីទូរស័ព្ទ (ដូចជា App ធនាគារ) បន្ថែមសារព្រមាន ពន្យារពេលប្រតិបត្តិការ ឬទាមទារការផ្ទៀងផ្ទាត់បន្ថែមភ្លាមៗ Sage

6f44de7e 4206 45d4 8e18 175157984642

ទាក់ទងនឹងការរក្សាការសម្ងាត់ក្រុមហ៊ុន Apple បានបញ្ជាក់យ៉ាងច្បាស់ថា Trust Insights មិនចូលទៅពិនិត្យមើលខ្លឹមសារនៅក្នុង Photos, Messages Mail របស់អ្នកឡើយ។ វានឹងវិភាគតែសញ្ញាឥរិយាបថនៅលើម៉ាស៊ីន រួចលុបទិន្នន័យដើមចោលភ្លាមៗ ដោយបញ្ជូនទៅកាន់ Server របស់ Apple តែតម្លៃលទ្ធផលចុងក្រោយមួយគត់ ដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយគណនី Apple Account ក្នុងការវាយតម្លៃចុងក្រោយថាតើវាជាករណីបោកប្រាស់ពិតប្រាកដឬអត់។

ជាចុងក្រោយ ទោះបីជាអ្នកប្រើប្រាស់មានសិទ្ធិអាចបិទមុខងារ Trust Insights នេះនៅក្នុងការកំណត់ក៏ដោយ ក៏ប្រព័ន្ធនឹងមានយន្តការពន្យារពេលបិទជាបណ្តោះអាសន្នផងដែរ។ ការធ្វើបែបនេះ គឺដើម្បីការពារសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្នុងករណីដែលពួកគេត្រូវបានពួកបោកប្រាស់ ល្បួង ឬបង្ខំចិត្តឱ្យចូលទៅបិទមុខងារការពារនេះដោយខ្លួនឯង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia