បច្ចេកវិទ្យាកាន់តែទំនើប ជាផ្នែកមួយដែលជួយសម្រួលដល់មនុស្សយើងបានច្រើន មិនថាការរស់នៅប្រចាំថ្ងៃ និងសូម្បីតែការស្នើកម្ចីក៏មិនខុសគ្នាដែរ។ ជាក់ស្ដែងឥឡូវនេះគឺមានសេវាកម្មផ្ដល់កម្ចីតាមឌីជីថល ដែលធ្វើឱ្យមនុស្សកាន់តែចំណេញពេលវេលា និងអាចដោះស្រាយបញ្ហាបានរហ័សជាងមុន។ ខាងក្រោមនេះជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗទាំង២ ដែលផ្ដល់សេវាកម្មកម្ចីតាមទូរស័ព្ទដៃ៖
ឯកសារចាំបាច់ដែលអតិថិជនត្រូវប្រើដើម្បីស្នើកម្ចីផ្ទាល់ខ្លួននេះមានដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ, កាតសម្គាល់ការងារ ឬកិច្ចសន្យាការងារ, លិខិតបញ្ជាក់ប្រាក់ខែ ឬរបាយការណ៍៣ខែ ឬ១ខែចុងក្រោយ ចំណែកឯកម្មកររោងចក្រវិញមិនតម្រូវឱ្យមានរបាយការណ៍ប្រាក់ខែឡើយ។
ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីវិធីស្នើសុំ កម្ចីឌីជីថលរបស់AMK ដែលលោកអ្នកអាចស្វែងយល់បន្ថែមបាន៖
2). គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត៖ កម្ចីឌីជីថល របស់អម្រឹត មានឥណទានចំនួន២ គឺទី១ កម្ចីធានាដោយគណនីមានកាលកំណត់ (Fixed Deposit Loan) ជាកម្ចីដែលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម(Top Up loan ) គឺជាកម្ចីដែលផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជន។
កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯង និងអនុម័តលើកម្ចីដោយស្វ័យប្រវត្តិផងដែរ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬសាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាចដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម។ ហើយការស្នើរសុំកម្ចីបានគ្រប់ពេលដែលត្រូវការ(៧/២៤) និង លក្ខខណ្ឌងាយស្រួល ផ្សេងៗទៀត។
ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីវិធីស្នើសុំ កម្ចីឌីជីថលរបស់ អម្រឹត ដែលលោកអ្នកអាចស្វែងយល់បន្ថែមបាន៖
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)