ប្រទេសកម្ពុជាបានក្លាយទៅជាទីតាំងដ៏មានសក្តានុពលនិងកំពុងតែមានការរីកចម្រើនទៅលើផ្នែកបច្ចេកវិទ្យាដែលជាហេតុជំរុញឲ្យក្រុមហ៊ុន Digibox បានចាប់យកចំណែកទីផ្សារមួយនេះដើម្បីពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ជាពិសេស Digibox ក៏បាននឹងកំពុងតែវិវដ្តខ្លួនយ៉ាងឆាប់រហ័សនៅក្នុងការចាប់យកអតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាក់ស្តែងសម្រាប់ការចាប់យកទីផ្សារប្រទេសកម្ពុជាជាកន្លែងសម្រាប់លក់រាយទំនិញចេញពី Apple ក្នុងនោះក្រុមហ៊ុន PT. Mitra Adiperkasa, Tbk (MAP) ដែលគេស្គាល់ថាជាក្រុមហ៊ុនលក់រាយដ៏ល្បីឈ្មោះនិងឈានមុខគេនៅឥណ្ឌូនេស៊ី គឺជាកម្លាំងជំរុញដ៏សំខាន់នៅពីក្រោយ Digibox ផងដែរក្នុងការជ្រើសរើសយកទីក្រុងភ្នំពេញជាកន្លែងមួយសម្រាប់បើកដំណើរការហាងថ្មី Apple Premium Seller ។
ហើយសម្រាប់ហាងថ្មីមួយនេះគឺអាចឲ្យអតិថិជនងាយស្រួលក្នុងការចូលទៅស្វែងយល់បន្ថែមពីផលិតរបស់ Apple ជាច្រើនប្រភេទផងដែរដូចជា iPhone, iPad, Apple Watch, ក៏ដូចជាគ្រឿង Accessories ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ហាងថ្មីនេះគឺមានទំហំធំដល់ទៅ ១៥០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប ជីប ម៉ុង ២៧១ ម៉េហ្គា ម៉ល ផ្ទាល់តែម្តង។
បន្ថែមពីលើនេះទៅទៀត លោកស្រី Siti Yahya ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនមេរបស់ Digibox បានមានប្រសាសន៍ថា "យើងពិតជាមានក្តីរំភើបរីករាយក្នុងការបើកហាង Apple Premium Reseller ដំបូងគេនៅកម្ពុជា ដោយផ្តល់ជូននូវប្រព័ន្ធអេកូ Apple ពេញលេញ (ecosystem of Apple products) ដល់ប្រជាជននៅរាជធានីភ្នំពេញ។ ជាមួយនឹងការគាំទ្រក្រោយការលក់ដ៏ល្អឥតខ្ចោះពីក្រុមអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលពី Apple ផ្ទាល់ យើងមានគោលបំណងលើកកម្ពស់បទពិសោធន៍នៃការលក់រាយ ដោយធ្វើឱ្យ Digibox នៅផ្សារទំនើប ជីបម៉ុង ២៧១ ក្លាយជាគោលដៅសម្រាប់អ្នកគាំទ្រ Apple និងអតិថិជនផ្សេងៗទៀតផដែរ "។
យ៉ាងណាមិញ Digibox ដែលស្ថិតក្រោមដំបូលរបស់ MAP បើទោះបីជាទើបតែឈានជើងចូលក្នុងវិស័យលក់គ្រឿងអេឡិចត្រូនិចក៏ពិតមែន ប៉ុន្តែក៏មិនមែនជារឿងចម្លែកដែរនៅក្នុងទីផ្សារលក់រាយ ពោលគឺក្រុមហ៊ុនមេ MAP មួយនេះគឺបានគ្រប់គ្រងទៅលើម៉ាកយីហោល្បីៗលំដាប់ថ្នាក់ពិភពលោករហូតដល់ទៅ ១៥០ប្រភេទ ដែលរាប់ចាប់តាំងពីហាងលក់ទំនិញទូទៅ សម្ភារៈកីឡា ទំនិញប្រភេទ Life Style រួមទាំងផ្នែកម្ហូបអាហារផងដែរ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់គេហទំព័រ www.digibox.asia