បច្ចុប្បន្ននេះ ម៉ាក់យីហោដែលមាន ឡូហ្គូ Lexus មានការពេញនិយមខ្លាំងមែនទែនសម្រាប់ប្រជាជនកម្ពុជា ដោយសារតែ ប្រេនរថយន្តមួយនេះ មាន Performance ល្អ គុណភាពជប៉ុន រូបរាងក៏ស្អាត ពណ៌រថយន្ត រចនាបថផ្នែកខាងក្នុងគឺមានលក្ខណ: សាមញ្ញ បែប Classic មិនចាញ់ ម៉ូដែលរថយន្តតម្លៃរាប់ម៉ឺនដុល្លារឡើយ ហើយណាមួយ ទីផ្សារស្រុកខ្មែរគេនិយមច្រើន ជាហេតុធ្វើឲ្យប្រេនរថយន្តនេះ ងាយស្រួលលក់ចេញ-ទិញដូរ បំផុត។
ជាក់ស្តែងដូចជាក្រុមហ៊ុន Deluxe Auto ដែលមានបទពិសោធន៍ខ្ពស់ក្នុងវិស័យរថយន្តចាប់ពីឆ្នាំ២០១៥ មកម្លេះ ពោលគឺក្រុមហ៊ុននេះមានរស់នៅជាមួយរថយន្តអស់រយ:ពេល ៧ឆ្នាំមកហើយគិតមកដល់ពេលនេះ ។ Deluxe Auto គឺជាក្រុមហ៊ុននាំចូលរថយន្តថ្មីៗ ម៉ាកយីហោអឺរ៉ុប ប៉ុន្តែភាគច្រើនរថយន្តដែលនៅក្នុងស្តុបស្រាប់ គឺជារថយន្តប្រេនរបស់ Lexus ។
បើយោងតាមការសម្ភាសន៍រវាង ក្រុមការងារ Technology Cambodia នឹង លោក ស្រៀង ភីយ៉ា ដែលជា Digital Marketing របស់ Deluxe Auto បានឲ្យដឹងថា៖ នៅខាងក្រុមហ៊ុនយើង ភាគច្រើន រថយន្តដែលលក់ដាច់ខ្លាំង ជាប្រេនរបស់ Lexus ដូចជាម៉ូដែល RX300 និង RX350 ស៊េរីឆ្នាំ២០២២ ទាំងអស់ ហើយមូលហេតុដែលភ្ញៀវស្រឡាញ់ម៉ូដែលទាំងនេះ គឺ ដោយសារតែ រូបរាងរថយន្តទាំង ២ម៉ូដែលខាងលើនៅឆ្នាំ២០២២ គឺមានផ្លាស់ប្តូររូបរាងច្រើន ស្អាតជាងមុន។
ជាមួយគ្នានេះដែរ លោក ភីយ៉ា ក៏បានបន្ថែមទៀតថា៖ Deluxe Auto គឺជាក្រុមហ៊ុនមួយដែលនាំរថយន្តប្រេន Lexus ស៊េរីថ្មី បានមុនគេបង្អស់ក្នុងប្រទេសកម្ពុជា សូម្បីតែម៉ូដែលរថយន្តដែលក្រុមហ៊ុនធំ Lexus ទើបតែសម្ពោធថ្មី LX600 ស៊េរីឆ្នាំ២០២២ ក៏ខាងក្រុមហ៊ុនគាត់បាននាំចូលមកបានមុនគេផងដែរ។
ថែមលើសពីនេះ លោក ក៏បានបញ្ជាក់ថា៖ សម្រាប់បងប្អូនដែលជាហ្វេនរបស់ Lexus ក៏ដូចជារថយន្តម៉ូដែលថ្មី LX600 ស៊េរីឆ្នាំ២០២២ អាចអញ្ជើញមកដើរមើលប្រេនរថយន្តអឺរ៉ុបល្បីៗនៅទីតាំង Showroom របស់ Deluxe Auto បានមួយសេរី។
គួរជំរាបផងដែរថា ក្រុមហ៊ុន Deluxe Auto មិនត្រឹមតែនាំចូលប្រេនរថយន្ត Lexus តែមួយនោះទេ គឺមាននាំចូលប្រេនអឺរ៉ុបជាច្រើនទៀត រួមមាន រថយន្តប្រភេទ Pick up របស់ Ford F-150 និង Toyota Tundra រួមទាំងរថយន្តប្រភេទ Full-Size SUV ដូចជាប្រេន Cadillac , Range Rover , Mercedes-Benz(G-Class) ជាដើម ៕
អត្ថបទដោយ៖ ព្រឹម ភក្តី