លែងពិបាកស្មុគស្មាញច្រើន! ចង់ផ្តាច់វេបសាយ ឬកម្មវិធីរញេរញៃដែលជាប់ជាមួយ Email អាចប្រើវិធីនេះបាន
Khunna - ឃុនណា
MARCH 6 2025
ឌីជីថល
401 views
2 mins read

ជាទូទៅអ្នកប្រើប្រាស់ Email ភាគច្រើនបានភ្ជាប់អាខោនរបស់ខ្លួនទៅនឹងកម្មវិធីផ្សេងៗតាមតម្រូវការនានាដូចជាកម្មវិធីសិក្សា ការងារ កុងធនាគារ ហ្គេមកម្សាន្ត និងកម្មវិធីផ្សេងៗទៀត តែអ្នកប្រើប្រាស់មួយចំនួនក៏បានភ្ជាប់ Email របស់ខ្លួនដោយមិនដឹងខ្លួនទៅនឹងកម្មវិធី ឬវេបសាយដែលបង្ករជាការរំខានដល់អ្នកប្រើប្រាស់ដូចជាលោតសារជូនដំណឹងជាច្រើន និងអាចធ្វើឲ្យអ្នកប្រើប្រាស់ងាយភ្ជាប់អាខោនខ្លួនទៅនឹងកម្មវិធីក្លែងក្លាយដែលអាចឲ្យជនមិនស្គាល់មុខបន្លំចូលលួចទិន្នន័យក្នុងអាខោនក៏ថាបាន។ 

ក
ដូច្នេះកុំចាំយូរទាំងនេះជារបៀបក្នុងការផ្តាច់ចោលនូវកម្មវិធី ឬវេបសាយរញេរញៃចោលក្នុងអាខោន Email របស់យើង។ 
•    ដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់អាខោន Email របស់យើងតាមរយៈ Google បន្ទាប់មកទៀតចុចលើរូបលើអាខោនរបស់យើងដែលស្ថិតនៅខាងស្តាំដៃ
•    នៅពេលដែលអ្នកទាំងអស់គ្នាចុចលើអាខោនរួចនឹងឃើញពាក្យថា Manage your Google Account រួចចុចលើពាក្យនោះ
•    បន្ទាប់មកអ្នកទាំងអស់គ្នានឹងចូលទៅ Google Account ដោយរើសយកពាក្យ Security (សុវត្ថិភាព) 
•    បន្ទាប់មកអូសចុះក្រោមរហូតដល់អ្នកទាំងអស់គ្នាឃើញពាក្យ Your Connection to third-party apps & service 
•    រួចចុចលើពាក្យ See all connections នោះវានឹងបង្ហាញនូវកម្មវិធី ឬវេសាយដែលអ្នកទាំងអស់គ្នាបានភ្ជាប់ 
•    ដូច្នេះអ្នកទាំងអស់គ្នាអាចចុចលើកម្មវិធីណាមួយដែលចង់ផ្តាច់ចេញ បន្ទាប់មកយកពាក្យ Delete all connections you have with ដែលស្ថិតនៅផ្នែកខាងក្រោម និងយកពាក្យ Confirm រួចជាការស្រេច។ 

Goolge2

គូសបញ្ជាក់ថានៅពេលដែលអ្នកទាំងអស់គ្នាបានផ្តាច់នូវកម្មវិធីដែលមិនចាំបាច់ចោលនោះអាខោនរបស់អ្នកទាំងអស់គ្នានឹងនៅសល់កន្លែងផ្ទុកទិន្នន័យច្រើនដែលមិនងាយពេញ Storage ជាពិសេសវាក៏ការពារនូវមេរោគផ្សេងៗ ការពារការ Hack ពីជនមិនស្គាល់មុខតាមរយៈការចុចភ្ជាប់អាខោន Email ដោយចៃដន្យណាមួយផងដែរ។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia