ស្មានតែ Elon ឈែតទៅញ៉ែមែនទែន 😢 ស្ត្រីម្នាក់ចាញ់បោក AI ក្លែងមុខ Elon អស់៥ម៉ឺនដុល្លារ
Sakada Techie
APRIL 27 2024
គន្លឹះល្អៗ
221 views
1 min read

ស្ត្រីម្នាក់ត្រូវបានគេបោកលុយអស់ ៥ម៉ឺនដុល្លារ ដោយសារតែលង់ចាញ់បោក គណនីបណ្ដាញសង្គមមួយរបស់ជនខិលខូចបង្កើតជាមុខមាត់ក្លែងក្លាយបីដូចជា Elon Musk ដូច្នោះដែរដោយប្រើប្រាស់ វីដេអូ AI មានលក្ខណៈមុខមាត់ដូចពិតៗ ឬហៅថា Deepfakes នោះ។

ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា Deepfakes ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យការបែងចែករវាងភាពពិតនិងក្លែងក្លាយកាន់តែមានការលំបាកជាងមុន ដោយកាលពីមុនយើងចំណាំនិយាយថា បើសង្ស័យអាចធ្វើការខលវីដេអូនិយាយគ្នាបាន ដោយពេលស្ត្រីរងគ្រោះខាងលើខលទៅ ឃើញរូប និង ស្ដាប់សម្លេងប្រហាក់ប្រហែលទៅនឹង Elon ក៏លង់ចាញ់បោក។

ស្ត្រីរង់គ្រោះមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណនោះទេ តែគ្រាន់ដឹងថាជាប្រជាជនកូរ៉េខាងត្បូង ដោយចាប់ផ្ដើមមានទំនាក់ទំនងជាមួយគណនី Instagram របស់ Elon ក្លែងក្លាយតាំងតែពីខែកក្កដាឆ្នាំ ២០២៣ មកម្លេះ។

តាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថាគាត់លង់ជឿ Elon ក្លែងក្លាយនោះបន្តិចម្ដងៗ ដោយមានការផ្ញើរូបទាក់ទងទៅនឹង ID Card និង រូប Elon កំពុងធ្វើការផងដោយមើលទៅមានលក្ខណៈដូចមនុស្សពិតមែនទែន។

ករណីឆបោកបែបស្នេហាលើអនឡាញ ឬ Romance Scam នេះមិនមែនជារឿងថ្មីនោះទេ តែជាមួយនឹងការរីកសុះសាយនៃបច្ចេកវិទ្យា AI បន្ថែមទៀត ធ្វើឱ្យទម្រង់នៃការបោកកាន់តែមានលក្ខណៈកាន់តែឈានទៅមុខមួយកម្រិតទៀត៕

null
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia