ទ័ពអាកាសអាមេរិក ត្រៀមដាក់ AI ឱ្យបើកយន្តហោះចម្បាំងរបស់ខ្លួនច្រើនជាង ១ពាន់គ្រឿងមុនឆ្នាំ ២០២៨
Sakada Techie
MAY 6 2024
នវានុវត្តន៍
52 views
1 min read

តាមការផ្សព្វផ្សាយពីសំណាក់ទូរទស្សន៍អាមេរិក CBS បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រៀមដាក់បញ្ចូល AI ទៅក្នុងយន្តហោះចម្បាំងរបស់ខ្លួន ច្រើនជាង ១ពាន់គ្រឿងមុនឆ្នាំ ២០២៨។

ដំណឹងនេះត្រូវបានផ្សាយចេញក្រោយលេខាធិការកងទ័ពអាកាសអាមេរិកលោក Frank Kendall ធ្វើការហោះហើរសាកល្បងលើយន្តហោះចម្បាំង F16 បញ្ជារនិងបើកដោយ AI ទាំងស្រុងតែម្ដង។

ក្រោយបញ្ចប់ការហោះហើរសាកល្បង លេខាធិការរូបនោះបានថ្លែងអំពីសុទិដ្ឋិនិយមចំពោះបច្ចេកវិទ្យានេះ ហើយលោកជឿជាក់ចំពោះ AI ក្នុងការសម្រេចចិត្តពេលប្រតិបត្តិការ រួមទាំងការសម្រេចចិត្តថាបាញ់ ឬមិនបាញ់ក្នុងពេលប្រយុទ្ធផង។

@cbsmornings Air Force Secretary Frank Kendall recently embarked on a groundbreaking flight aboard an F-16 fighter jet controlled entirely by artificial intelligence. The Air Force plans to deploy over 1,000 AI-enabled fighters by 2028. #ai #artificialintelligence #jet #airforce #news ♬ original sound - CBS Mornings
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia