ជារៀងរាល់ថ្ងៃយើងមានការប្រាស្រ័យទាក់ទងគ្នាច្រើនណាស់នៅក្នុង Telegram មិនថាការពិភាក្សារឿងការងារ សិក្សារស្រាវជ្រាវ ផ្ញើរឯកសារ ផ្ញើររូបភាព វិដេអូ ទៅកាន់មិត្តភក្ដិបងប្អូនអ្វីទេសិទ្ធសឹងតែត្រូវការជាចាំបាច់នូវ Account Telegram ។ ម្យ៉ាងវិញទៀតនោះ ប្រសិនចង់បានលេខអាខោននរណាម្នាក់នោះយើងត្រូវយកលេខរបស់គេមក រួចហើយទើប Save ឈ្មោះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នា នេះជាវិធីដែលយូរណាស់ ហើយណាមួយចំណាយពេលច្រើនក្រឡុកក្រឡាក់ទៀតផង។
លែងពិបាកទៀតហើយ Telegram ពេលនេះមិនដូចពេលមុនទៀតទេ ព្រោះគេបាន Update ឲ្យអ្នកប្រើមានភាពកាន់តែងាយស្រួលក្នុងការ ភ្ជាប់ទំនាក់ទំនងជាមួយដោយ Telegram បានបង្កើតនូវការស្កេន QRCode ។ មិនចំណាយពេលយូរគ្រាន់តែស្កេនភ្លែតឈែតភ្លាមតែម្ដង។