ជាទូទៅ ការបើកបរឡានទៅមុខត្រង់វាមានភាពងាយស្រួល ប៉ុន្តែប្រសិនជាបើកថយក្រោយវិញ មនុស្សតិចណាស់អាចគ្រប់គ្រង់ចង្កូតរថយន្តឲ្យមានលំនឹងនៅលើផ្លូវ សូម្បីអ្នកជំនាញកំពូលបើកឡានប្រណាំង Formula 1 ក៏មិនអាចធ្វើបានដែរ។ ប៉ុន្តែបុរសម្នាក់នេះអាចបើកបរឡានថយក្រោយដោយប្រើល្បឿន ៩០គីឡូម៉ែត្រក្នុង១ម៉ោងបានយ៉ាងល្អ ជាមួយនឹងឡាន C7 Corvette ព្រមទាំងអាចបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាអ្នកបើកឡានថយក្រោយលឿនជាងគេ។
បើយោងតាមការចុះផ្សាយពីគេហទំព័រ Motor1.com បានឲ្យដឹងថា ថ្មីៗនេះ អង្គការពិភពលោក Guinness World Record ទើបតែប្រគល់នូវកំណត់ត្រា អ្នកបើកឡានថយក្រោយមានល្បឿនលឿនជាងគេ ទៅកាន់លោក Scot Burner ដោយលោកជាមនុស្សដំបូងគេដែលអាចបើកឡានថយក្រោយបានល្បឿន ៩០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ១នាទី១៥.១៨វិនាទីឯណោះ។
ដោយឡែកការបើកបរនេះគឹឡើងនៅក្នុង Bowling Green នៅរដ្ឋ Kentucky នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ។ បន្ថែមពីនេះ ជិះថយក្រោយនេះគឺផ្នែកមួយយ៉ាងសំខាន់ ដោយសារតែរថយន្តដែលលោក Scot Burner គឺ Corvette C7 ស៊េរីឆ្នាំ២០១៧ ដែលមានកម្លាំងដល់ ៤៥០សេះ ។
ជាមួយគ្នានេះផងដែរ សម្រាប់ឡានដែលលោក Scot Burner យកមកនេះ ជា Corvette C7 ស៊េរីឆ្នាំ២០១៧ គឺពិតជាអស្ចារ្យណាស់ សូម្បីតែបើកថយក្រោយក៏អាចប្រើល្បឿន ៩០គីឡូម៉ែត្រក្នុង១ម៉ោង ។
ទន្ទឹមនឹងនេះផងដែរ Corvette C7 មានម៉ាស៊ីនដែលត្រូវបាន upgrade ពីស៊េរីឆ្នាំ២០១៤ ដោយមានម៉ាស៊ីនទំហំ ៦.២លីត្រ LT1 ស៊ីឡាំង៨ រាងអក្សរ V ប្រើប្រអប់លេខដៃ ៨វគ្គ ដោយអាចបង្កើតកម្លាំងបាន ៤៥០សេះ និងកម្លាំងរមូរ ៦២៤ញ៉ូទុនម៉ែត្រ ព្រមទាំងកម្រិតស្ទុះពីល្បឿន០ទៅ១០០គីឡូម៉ែត្រក្នុង១ម៉ោង ចំណាយពេលតែ ៣.៨វិនាទី និងមានល្បឿនអតិបរមារហូតដល់ ៣៤៥គីឡូម៉ែត្រក្នុង១ម៉ោង ៕
អត្ថបទដោយ៖ ព្រឹម ភក្តី