ប្រយ័ត្នគេដឹង! ឆាប់បិទមុខងារ១នេះលើ Telegram ភ្លាម ដើម្បីការពារកុំឲ្យលោតមាតិកាមិនល្អលើទូរស័ព្ទអ្នក
Khunna - ឃុនណា
JUNE 23 2025
គន្លឹះល្អៗ
20.4 K views
1 min read

ជាទូទៅ Sensitive Content "មាតិការសើប" អាចប្រែប្រួលអាស្រ័យលើបរិបទ ទស្សនិកជន និងវេទិកា។ ឧទាហរណ៍ អ្វីដែលត្រូវបានចាត់ទុកថាជាមាតិការសើបនៅលើបណ្តាញសង្គម អាចខុសពីអ្វីដែលត្រូវបានសម្គាល់ថាជារសើបនៅក្នុងបរិបទសិក្សា ឬរបាយការណ៍ព័ត៌មាន ដូចជា៖ មាតិកាឃាតកម្ម, មាតិកាអាសអាភាសន៍, មាតិកាញញើត ឬខ្ពើម, មាតិកាធ្វើឲ្យស្លុតអារម្មណ៍ ដែលទាំងនេះជាមាតិកា 18+ មានន័យថាក្មេងដែលក្រោមអាយុ 18 មិនអាចទស្សនាបានដែលអាចជាការរំខាន និងប៉ះពាល់អ្នកប្រើប្រាស់ជាដើម។ 

 C39fc03bb508d6ae31c40f3618603e7c

គោលដៅរួមក្នុងការដោះស្រាយមាតិការសើប គឺដើម្បីផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ ការពារបុគ្គលងាយរងគ្រោះ និងបង្កើតបរិយាកាសប្រកបដោយការគោរព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ជាពិសេសនៅពេលដែលមានមាតិកាណាមួយដែលផ្ញើរមកអ្នក ឬអ្នកច្រឡំចុចចូលមើល នោះវានឹងលោតសញ្ញាព្រមានដល់អ្នក ឬក៏ចុចមើលមិនកើត ហើយសម្រាប់វីដេអូមួយចំនួនអាចនឹងមិនដំណើរការតែម្តងប្រសិនបើ Telegram ចាប់បានពីភាពមិនប្រក្រតីណាមួយដែលមានក្នុងវីដេអូនោះ។ 

 Telegram 18

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់បិទនៅមុខងារមួយនេះលើ Telegram អាចចូលទៅកាន់៖ 

  • Setting
  • រួចយកពាក្យ Chat Setting
  • អូសចុះក្រោមដោយរកពាក្យថា Sensitive Content
  • បន្ទាប់មកចុចបិទលើប៊ូតុង Show 18+ Content ជាការស្រេច ។ 

Enable Sensitive Content on Telegram on Android

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាមិនបានចុចបិទនោះទេ រាល់មាតិកាដែលជា 18+ វានឹងបង្ហាញលើអេក្រង់ទូរស័ព្ទរបស់អ្នក ឬមនុស្សជុំវិញខ្លួនអ្នកអាចនឹងឃើញផងដែរ ចំណាំថាមាតិកាមួយចំនួនក៏អាចឲ្យអ្នកចុចតំណលីងដែលជាលីងមេរោគ ឬលីងទិន្នន័យ Hack ណាមួយ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នទៅលើចំណុចនេះ។ 

ប្រសិនបើអ្នកទាំងអស់គ្នារកមិនឃើញនូវមុខងារមួយនេះលើទូរស័ព្ទដៃទេ អ្នកទាំងអស់គ្នាអាច Access ចូលតាមរយៈ PC ក៏បាន គឺប្រើប្រាស់បានដូចគ្នា។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia