ខែភ្លៀងទូរស័ព្ទងាយចូលទឹក! មកស្គាល់ App ១នេះ អាចជួយជួសជុលទូរស័ព្ទបាន មិនបាច់ពិបាករកជាង
SOKLY - កូនផ្កាឈូក
JULY 20 2025
ឌីជីថល
550 views
1 min read

រដូវភ្លៀងចូលមកដល់ បញ្ហាមួយដែលមនុស្សភាគច្រើនជួបប្រទះគឺ ទូរស័ព្ទចូលទឹក ធ្វើឱ្យប៉ះពាល់ដល់ការប្ញចេញសម្លេង សម្លេងចេញមិនច្បាស់ ឬឮខ្សោយៗជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកអ្នកមិនបាច់បារម្ភទៀតទេ ដោយគ្រាន់តែ ទាញយកកម្មវិធីមួយនៅលើទូរស័ព្ទដៃ ដែលមានឈ្មោះថា Clear Wave វាអាចជួយដោះស្រាយបញ្ហាសម្លេងក្រោយពេលទូរស័ព្ទចូលទឹកបានយ៉ាងឆាប់រហ័ស។

Clear Wave គឺជា App មួយសម្រាប់ iOS និង Android ដែលប្រើកម្លាំងរលកសម្លេង frequency ខ្ពស់ ដើម្បីបង្ហូរទឹក ឬសំណើមចេញពីរន្ធសម្លេងក្នុងទូរស័ព្ទ។ វាជាទំនើបភាពថ្មីមួយដែលធ្វើឱ្យអ្នកមិនចាំបាច់បើកទូរស័ព្ទ ឬយកទៅឱ្យជាងទៀតទេ។

របៀបដែល App មួយនេះដំណើរការគឺ Clear Wave បញ្ចេញសម្លេងលឿនជាបន្តបន្ទាប់ (ultrasonic sound waves) ដែលអាចជួយរុញទឹកចេញពី speaker បែបដូចដែល Apple ប្រើលើ Apple Watch នៅពេលវាចូលទឹក។ សូមកុំភ្លេចបើកសម្លេងឱ្យអស់ ពេលលោកអ្នកដំណើរការ។

គួរជម្រាបផងដែរថា កម្មវិធី Clear Wave គឺល្អសម្រាប់ជួយដល់ទូរស័ព្ទដែលធ្លាប់ចូលទឹក ទូរស័ព្ទដែលមានការបញ្ចេញសម្លេងខ្សោយ វាជាជំនួយការដ៏ល្អសម្រាប់អ្នកដែលមានផ្ទះឆ្ងាយពីជាង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia