ធ្លាប់តែនាំដែកចូលពីគេ ប្រែមកបើករោងចក្រផលិតដែកដោយខ្លួនឯង ប្រើបច្ចេកវិទ្យាទំនើប ផលិតដែកទីបសគុណភាពល្អបំផុតលើទីផ្សារកម្ពុជា
Sakada Techie
FEBRUARY 3 2026
PR
2 mins read

ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា បានប្រកាសបើកសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រផលិតដែកទីប-ស ជីប ម៉ុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងក្នុងវិស័យសំណង់ និងបង្ហាញពីសមត្ថភាពដ៏រឹងមាំនៃចង្វាក់ផលិតកម្មក្នុងស្រុក។

ថ្លែងនៅក្នុងកម្មវិធីជួបជុំជាមួយដៃគូរអាជីវកម្ម លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ ថា៖ «គ្រប់ផលិតផលរបស់ជីប ម៉ុងកើតឡើងបានដោយសារការរិះគិតល្អិតល្អន់ និង ផែនការវិនិយោគ យុទ្ធសាស្ត្រ​ទីផ្សារមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យអតិថិជន និងដៃគូរអាជីវកម្មមានទំនុកចិត្ត ជាពិសេសបង្ហាញពីសមត្ថភាពរបស់សហគ្រិនខ្មែរ ដែលអាចបង្កើតខ្សែរច្រវាក់ផលិតកម្មជាច្រើនមុខ ប្រកបដោយគុណភាពស្តង់ដារ»

លោកអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ការវិនិយោគលើរោងចក្រនេះ គឺជាការបោះជំហានថ្មីមួយទៀតក្នុងការជួយពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយការនាំចូល និងបង្កើនផលិតភាពក្នុងស្រុក។

001

ជាមួយគ្នានេះផងដែរ លោកជំទាវ គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីត ក៏បានមានប្រសាសន៍ឱ្យដឹងផងដែរថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលផលិតផ្គត់ផ្គង់ និង ចែកចាយធំមួយក្នុងវិស័យសំណង់ ជីប ម៉ុត ត្រេឌីងមានគោលដៅច្បាស់លាស់ក្នុងការពង្រីកម៉ាកយីហោក្នុងស្រុក ដោយនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ មកទីផ្សារកម្ពុជា ដើម្បីធានាបានលើតម្រូវការប្រើប្រាស់របស់អតិថិជន ប្រៀបដូចនឹងរោងចក្រផលិតដែកទីបសថ្មីរបស់ ជីប ម៉ុង ដែលមានសម្រេចនូវ ច្រវាក់ផលិតកម្មថ្មីដែលមានសមត្ថភាពខ្ពស់»

លោកជំទាវក៏បានបញ្ជាក់ផងដែរថា ដែកទីប-ស ជីប ម៉ុង ត្រូវបានផលិតឡើងជាពីរប្រភេទគឺ ដែកទីបសជ្រុង (ការេ) និង ដែកទីបសជ្រុង (ចតុកោណកែង) ដែលមានលក្ខណៈពិសេសដាច់គេ៖

  • អត្តសញ្ញាណខ្មែរ៖ ការប្រើប្រាស់ម៉ាកយីហោ ជីប ម៉ុង ជា Label រួមជាមួយអក្សរខ្មែរនៅលើសាច់ដែក ដែលបញ្ជាក់យ៉ាងច្បាស់ថាជា "ផលិតផលស្នាដៃកូនខ្មែរពិត ១០០%"។
  • ស្តង់ដារអន្តរជាតិ៖ ផលិតស្របតាមស្តង់ដារឧស្សាហកម្មជប៉ុន JIS និងស្តង់ដារគ្រប់គ្រងគុណភាព ISO 9001:2015
  • គុណភាពសំណង់៖ ស័ក្តិសមបំផុតសម្រាប់ការសាងសង់ដំបូលអគារ និងសយ៉ាប់ ដោយសារមានភាពរឹងមាំ ធន់នឹងច្រេះ ថ្នេរផ្សារស្មើសាច់ល្អ និងផ្ទៃដែកភ្លឺរលោងដូចកញ្ចក់។

អ្វីដែលកាន់តែពិសេសនោះ រោងចក្រផលិតដែកទីប-ស ជីប ម៉ុង ប្រតិបត្តិការដោយប្រើប្រាស់កម្លាំងពលកម្មខ្មែរសុទ្ធសាធ ១០០%។ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជំនាញបច្ចេកទេស និងបង្កើនចំណូលដល់ប្រជាពលរដ្ឋខ្មែរផ្ទាល់។

ការបើកដំណើរការរោងចក្រនេះ គឺជាសញ្ញានៃភាពរីកចម្រើន និងអនាគតដ៏រឹងមាំនៃវិស័យឧស្សាហកម្មកម្ពុជា ដែលបញ្ជាក់ថា "ខ្មែរអាចធ្វើបាន" និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ហេតុនេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមគ្នាគាំទ្រផលិតផលជាតិ គាំទ្រដែកទីប-ស ជីប ម៉ុង ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិទាំងអស់គ្នា។

007

008

016

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia