បច្ចេកវិទ្យាកម្ពុជាកំពុងដើរទៅមុខ! ខណៈសហគ្រិនខ្មែរ ១ រូបច្នៃគំនិតបង្កើត App ដែលទទួលស្គាល់ពីអន្តរជាតិ
Khunna - ឃុនណា
DECEMBER 16 2025
ឌីជីថល
358 views
2 mins read

កម្មវិធីរបស់ខ្មែរមួយដែលអន្តរជាតិទទួលលស្គាល់មានឈ្មោះថា CheckinMe ដែលជាកម្មវិធីដំបូងគេរបស់ខ្មែរអាចប្រើប្រាស់ទៅលើប្រព័ន្ធតាមដានប្រតិបិត្តការក្រុមហ៊ុន និងបុគ្គលិកបានល្អបំផុត។ វាគឺជាដំណោះស្រាយបែប HR (Human Resource) ដែលជំនួសឧបករណ៍បែបប្រពៃណីដូចជា ការចុះហត្ថលេខាលើក្រដាស, ម៉ាស៊ីនបោះត្រា, ឬឧបករណ៍ស្កេនក្រឃៅដៃ សម្រាប់ការកត់ត្រាវត្តមានបុគ្គលិកផងដែរ។

Qr V2 Blue (1)

នៅពីក្រោយការទទួលស្គាល់ជាសាធារណៈពីថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនោះគឺ មានសហគ្រិនខ្មែរមួយរូបដែលជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនឆែកអ៊ុនមី (CheckinMe) គឺលោក ឡី កំថូង ដោយ លោកសម្រេចចិត្តចាប់ផ្តើមដំណើរការអាជីវកម្មមួយនេះទៅលើប្រព័ន្ធគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុន។ CheckinMe អាចឈរជើងតាំងពី ២០២១ បានរហូតមកដល់បច្ចុប្បន្ននេះ ហើយ CheckinMe សព្វថ្ងៃមានក្រុមហ៊ុនប្រើប្រាស់ជាងរាប់ពាន់ស្ថាប័ន និងបានបណ្តុះបណ្តាលទៅបុគ្គលិករបស់ស្ថាប័នទាំងអស់នោះសរុបជាងរាប់ម៉ឺននាក់ CheckinMe ក៏ទទួលបានពានរង្វាន់ជាច្រើនពីក្នុងប្រទេស និងក្រៅប្រទេសផងដែរ មានដូចជា៖

  • Best Digital Startup ពីរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • 1st Runner Up ពី Alibaba Cloud 2022
  • ជ័យលាភីលេខ 3 ពី China-Asean Innovation and Entreprenureship

Checkin Me 3 (1)

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានទទួលពានរង្វាន់ 𝐕𝐢𝐬𝐢𝐨𝐧𝐚𝐫𝐲 𝐚𝐧𝐝 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 𝐂𝐄𝐎 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓 ពីស្ថាប័ន Asia Prestige CEO Excellence Award កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

Photo 2025 10 01 20 58 08

500183672 2110703572784888 8318394598458694249 N (1)

គូសបញ្ជាក់ផងដែរថា CheckinMe គឺជា ប្រព័ន្ឋគ្រប់គ្រងបុគ្គលិកឌីជីថល (Digital Employee Management Solution) ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្មនានា ក្នុងការសម្រួល និងស្វ័យប្រវត្តិកម្មប្រតិបត្តិការធនធានមនុស្សប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានក្រុមហ៊ុន ឬអាជីវកម្មផ្ទាល់ខ្លួនហើយចង់បានប្រពន្ធគ្រប់គ្រង់ការងារដ៏ល្អគួរតែជ្រើសយកកម្មវិធី CheckinMe

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia