ជាទូទៅការចុចតំណភ្ជាប់ link ឬ Website ដោយចៃដន្យ គឺជាបញ្ហាទូទៅមួយដែលមនុស្សជាច្រើនជួបប្រទះ ជាពិសេសនៅពេលប្រើទូរស័ព្ទ។ វាកើតឡើងនៅពេលដែលអ្នកប៉ះលើអេក្រង់ដោយមិនបានប្រុងប្រយ័ត្ន ហើយបើកតំណភ្ជាប់ណាមួយដោយអចេតនា ឬមួយទៀតជាចេតនារបស់អ្នកតែអ្នកភ្លេចខ្លួនផ្តាច់ចេញ។
ជាការពិតណាស់ Telegram មានមុខងារមួយដែលអនុញ្ញាតឱ្យអ្នកពិនិត្យមើល និងគ្រប់គ្រងគេហទំព័រដែលបានភ្ជាប់ជាមួយគណនីរបស់អ្នក។ ដើម្បីពិនិត្យមើលថាគណនី Telegram របស់អ្នកបានភ្ជាប់ទៅនឹងគេហទំព័រ ឬសេវាកម្មណាមួយដោយមិនដឹងខ្លួន សូមអនុវត្តតាមជំហានទាំងនេះ៖
របៀបពិនិត្យមើល Active Websites
- បើកកម្មវិធី Telegram
- ចូលទៅកាន់ Settings
- ជ្រើសរើស Privacy and Security
- រកមើលពាក្យ Active Websites ហើយចុចលើវា។
នៅក្នុងផ្នែក Active Websites អ្នកនឹងឃើញបញ្ជីនៃគេហទំព័រ ឬសេវាកម្មទាំងអស់ដែលបានភ្ជាប់ទៅនឹងគណនី Telegram របស់អ្នក។ ជាធម្មតា ការភ្ជាប់ទាំងនេះកើតឡើងនៅពេលដែលអ្នកប្រើមុខងារ Log in with Telegram នៅលើគេហទំព័រ ឬកម្មវិធីផ្សេងៗ។
របៀបផ្តាច់ (Log out) ពីគេហទំព័រដែលមិនទុកចិត្ត
ប្រសិនបើអ្នកឃើញគេហទំព័រណាដែលអ្នកមិនស្គាល់ ឬមិនទុកចិត្តនៅក្នុងបញ្ជីនោះ អ្នកគួរតែផ្តាច់វាចោលភ្លាមៗ។
- ចូលទៅក្នុងក្រឡោន Active Websites សូមចុចលើឈ្មោះគេហទំព័រដែលអ្នកចង់ផ្តាច់
- បន្ទាប់មកចុចលើពាក្យ Log out រួចជាការស្រេច។
(រូបឧទាហរណ៍)
បិទមុខងារ Preview: ទោះបីជា Telegram មិនមានជម្រើសសម្រាប់បិទមុខងារនេះទាំងស្រុងក៏ដោយ តែអ្នកអាចបិទវាសម្រាប់សារនីមួយៗបាន។ មុននឹងផ្ញើសារដែលមានតំណភ្ជាប់ សូមចុចលើសញ្ញា X ដើម្បីលុប Preview ចេញ វានឹងជួយកាត់បន្ថយការចង់ចុចលើតំណភ្ជាប់នោះដោយអចេតនា។
ការធ្វើបែបនេះនឹងជួយការពារគណនីរបស់អ្នកពីការចូលប្រើប្រាស់ដែលមិនត្រូវបានអនុញ្ញាត ហើយវាជាជំហានដ៏សំខាន់មួយក្នុងការរក្សាសុវត្ថិភាពលើអ៊ីនធឺណិត។
គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នារកមិនឃើញពាក្យ Active Websites លើ Telegram របស់អ្នកទេ នោះមានន័យថាគណនីរបស់អ្នកមិនបានភ្ជាប់ជាមួយគេហទំព័រណាមួយឡើយ។