Changan ប្រកាសឆែកឡានហ្វ្រី សម្រាប់អតិថិជនទាំងអស់ ក្នុងឱកាសចូលឆ្នាំខ្មែរ
Sakada Techie
MARCH 25 2024
PR
126 views
2 mins read

នៅក្នុងកម្មវិធី Morning Coffee បង្កើតឡើងដោយក្រុមហ៊ុន Changan Cambodia ដើម្បីជួបជាមួយនឹងអតិថិជនខ្លួន ដើម្បីបង្ហាញអំពីគន្លឹះនៃការថែរទាំរថយន្ត លោក សួន សុវត្ថិ ជាប្រធានផ្នែកបច្ចេកទេស បានប្រកាសអំពីការផ្ដល់ជូនពិសេសសម្រាប់អតិថិជនខ្លួនក្នុងការឆែករថយន្តឱ្យដោយឥតគិតថ្លៃ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។

ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ហៃ ពុទ្ធារតន៍ ជា Brand Manager បានថ្លែងស្វាគមន៍អ្នកចូលរួមក៏បានបញ្ជាក់ពីគោលបំណងនៃកម្មវិធីនេះថា៖ “ម៉ាស៊ីនរបស់រថយន្ត Changan សុទ្ធតែល្អ យ៉ាងណាទាមទារឱ្យអ្នកប្រើប្រាស់ចេះថែរទាំ ដើម្បីឱ្យអាយុកាលនៃការប្រើប្រាស់កាន់តែបានវែងឆ្ងាយ ហេតុនេះទើបយើងធ្វើកម្មវិធីនេះជារៀងរាល់៣ខែម្ដង”។

Puthearoth

បន្តពីនេះទៅទៀត លោក សួន សុវត្ថិ ប្រធានផ្នែកបច្ចេកទេសប្រចាំក្រុមហ៊ុន Changan បានធ្វើការបង្ហាញអំពីក្រើនរំលឹកអតិថិជនអំពី លក្ខខណ្ឌក្នុងការធានាពីសំណាក់ក្រុមហ៊ុនផ្ទាល់ដែលមានរហូតដល់ទៅ ៥ ឆ្នាំ ឬ ១៥០ ០០០គីឡូម៉ែត្រ និង ធ្វើបទបង្ហាញអំពីរឿងចាំបាច់មួយចំនួនអ្នកប្រើប្រាស់រថយន្តត្រូវដឹង។

ជារៀងរាល់ ៣ខែម្ដង ក្រុមហ៊ុន Changan Cambodia តែងតែគៀរគរអតិថិជនរបស់ខ្លួនដើម្បីមកចែករំលែកអំពីបទពិសោធន៍ប្រើប្រាស់រថយន្ត ហើយជាការផ្ដល់ត្រឡប់ទៅវិញ អ្នកជំនាញពីខាងក្រុមហ៊ុនក៏បានចែករំលែកពីវិធីសាស្ត្រក្នុងការថែររក្សារថយន្ត បង្ហាញពីការខ្វាយខ្វល់និងយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនទៅកាន់អតិថិជន។

ពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យរថយន្ត (General Check-up) ត្រូវបានលោក សួន សុវត្ថិ ជាប្រធានផ្នែកបច្ចេកទេសប្រចាំក្រុមហ៊ុនបានឱ្យដឹងថា មានការផ្តល់ជូននូវការត្រួតពិនិត្យរថយន្ត និងប្រព័ន្ធសុវត្ថិភាព រហូតដល់ ១៥ចំណុចដោយឥតគិតថ្លៃ។

Technical Manager

១៥ ចំណុចត្រូវឆែកជូននោះរាប់ចាប់តាំងពី ប្រព័ន្ធម៉ាស៊ីន ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធទឹក ឬ ប្រេង ប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធជើងក្រោម ប្រព័ន្ធចង្កូត ប្រអប់លេខ ប្រព័ន្ធបញ្ចេញផ្សែង អាគុយ បរិក្ខាខាងក្នុង បរិក្ខាខាងក្រៅ សំបកកង់ តម្រូវការឆែកពីអតិថិជន និង ការលាងសម្អាតរថយន្តដោយឥតគិតថ្លៃ។

ជាចំណាប់អារម្មណ៍ផ្ទាល់ពីម្ចាស់រថយន្ត Changan Uni-T លោក ឈួន ចាន់ថា បានធ្វើការកោតសរសើរក្រុមហ៊ុន ចំពោះការខ្វាយខ្វល់ពីអតិថិជន និង បានឱ្យដឹងថាលោកចូលរួមកម្មវិធី Morning Coffee នេះលើកទី ៣រួចទៅហើយ ដោយជារៀងរាល់លើកតែរៀនបានគន្លឹះល្អៗក្នុងការថែរទាំរថយន្ត។

ជាតឹកតាង លោក ឈួន ចាន់ថា លើកឡើងថា សម្រាប់រថយន្ត Changan ម៉ូដែល Uni-T ដែលលោកជាវទៅរយៈពេល១ ឆ្នាំជាងទៅហើយនេះមិនដែលមានបញ្ហាអ្វីសោះឡើយ ពោលលោកចំណាយតែទៅលើការដូរប្រេងម៉ាស៊ីនតែប៉ុណ្ណោះ ហើយលោកក៏ណែរនាំឱ្យអ្នកកំពុងរករថយន្តថ្មីប្រកបដោយគុណភាព តម្លៃសមរម្យ អាចពិចារណាយីហោ Changan នេះបាន។

Customer Chantha

គូសបញ្ជាក់ផងដែរថា Changan ជាយីហោរថយន្តចិនលំដាប់កំពូលមួយនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia ចូលទីផ្សារប្រទេសកម្ពុជាបានច្រើនជាង២ ឆ្នាំមកហើយ ត្បិតតែយីហោនេះនៅកម្ពុជាថ្មីក៏ពិតមែនតែ Changan មានសេវាគាំទ្រ (After Sale) ដល់អតិថិជនគ្រប់គ្រាន់ និង មានដៃគូរយានដ្ឋានប្រកបដោយស្តង់ដារនៅទូរទាំងប្រទេសកម្ពុជា

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេករបស់ក្រុមហ៊ុន Changan Cambodia ឬ តាមរយៈលេខទូរស័ព្ទ ០១១ ៩៩៩ ៣៧៥។

432788369 775373454645909 56349633552817823 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia