Facebook ប្រាប់ក្បាច់២ ដឹងថាយើងរកលុយបានឬមិនបាន
Sakada Techie
APRIL 19 2024
គន្លឹះល្អៗ
5.7 K views
1 min read

យោងតាមការបង្ហោះនៅលើទំព័រផ្លូវការរបស់ Facebook for Creators បានណែរនាំឱ្យដឹងថា មានពីរវិធីក្នុងការឆែកមើលថាគណនីយើងអាចរកលុយ បាន ឬមិនបាន។

វិធីទីមួយ ប្រសិនបើគណនីរបស់អ្នកបើក Professional Mode អាចចូលទៅកាន់ផ្ទាំង Professional Dashboard រួចរើសយកពាក្យ Tools រួចហើយចុចលើរូបលុយមានពាក្យថា Monetization។

Ads on Reels Things

វិធីទីពីរ សម្រាប់ផេកហ្វេសប៊ុក អាចចូលទៅកាន់ Meta Business Suite រួចចុចលើរូបដុល្លារ (Monetization Tab) យើងអាចមើលឃើញ ឬ ដាក់ពាក្យយកមុខងាររកលុយពីហ្វេសប៊ុកណាមួយបានទៅតាម អ្វីដែលមានតាមទីតាំង Primary Location របស់គណនី។

សម្រាប់បច្ចុប្បន្នអ្នករកលុយពី Facebook នៅខ្មែរយើងគេនិយមរកតាម In-stream Ads និង Ads on Reels ដែលមុខងារទាំងពីរនេះមិនបានបើកទូលាយជាផ្លូវការសម្រាប់កម្ពុជាឡើយ ដោយតម្រូវឱ្យ អ្នករកលុយអនឡាញ បត់បែន ផ្លាស់ប្ដូរទីតាំងគណនី និង វិធីផ្សេងៗពង្វាង ដើម្បីអាចរកបាន។

សម្រាប់លក្ខខណ្ឌលម្អិត Facebook ក៏បានផ្ដល់ជាលីងតំណរសម្រាប់អានបន្ថែមចំពោះមុខងាររកលុយរបស់ខ្លួនដែរមានដូចតទៅ៖

- In-streams ads: https://www.facebook.com/business/help/1884527914934148?id=1200580480150259

- Ads-on-reels: https://www.facebook.com/business/help/686805875660832https://www.facebook.com/business/help/686805875660832

- Performance Bonus: https://www.facebook.com/business/help/695445891770760

- គោលការណ៍ក្នុងភាពជាដៃគូររកចំណូល៖ https://www.facebook.com/business/help/169845596919485

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia