សហគ្រិនកម្ពុជាកាន់តែខ្លាំង! លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe ទទួលបានពានរង្វាន់ CEO ឆ្នើមឆ្នាំ២០២៥
Khunna - ឃុនណា
MAY 28 2025
នវានុវត្តន៍
53 views
1 min read

លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានទទួលពានរង្វាន់ 𝐕𝐢𝐬𝐢𝐨𝐧𝐚𝐫𝐲 𝐚𝐧𝐝 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 𝐂𝐄𝐎 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓 ពីស្ថាប័ន Asia Prestige CEO Excellence Award កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ ជាការទទួល​ស្គាល់អ្នកដឹកនាំដែលមានចក្ខុវិស័យ ភាពច្នៃប្រឌិត អ្នកគ្រប់គ្រងកំពូល សហគ្រិន និងម្ចាស់អាជីវកម្មនៅក្នុងឧស្សាហកម្មផ្សេងៗដែលបានរួមចំណែកចំពោះសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់អាស៊ី។

១

នៅក្នុងកម្មវិធីនេះដែរ មានការចូលរួមពីអ្នកទទួលរង្វាន់ដែលមានអាយុក្រោម ៥០ឆ្នាំ មកពី ២៦ប្រទេស និងពីវិស័យពាណិជ្ជកម្មចំនួន១៤ ព្រមទាំងមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមសរុបចំនួន ២៨០នាក់ មកពីតំបន់អាស៊ី។

២

លោក ឡី កំថូង ជាអ្នកដឹកនាំមួយរូបតែងតែមានភាពច្នៃប្រឌិតខ្ពស់ និងគិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ។ គោលដៅធំបំផុតរបស់លោក គឺចូលរួមអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជាឲ្យមានភាពរីកចម្រើន ជួយលើកកម្ពស់ម្ចាស់អាជីវកម្មឈានចូលទៅរកស្ដង់ដារអន្ដរជាតិ។

៣

លោក ឡី កំថូង ជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe ដែលជាបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សឈានមុខគេនៅកម្ពុជា ដែលផ្ដោតសំខាន់លើការជម្រុញប្រសិទ្ធភាពការងារ និងភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម និងស្ថាប័នគ្រប់ជាន់ថ្នាក់ ជាមួយប្រព័ន្ធសំខាន់ៗទាំង៣រួមមាន៖

  •  ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក Attendance System
  •  ប្រព័ន្ធគ្រប់គ្រងប្រាក់ខែបុគ្គលិក Payroll System 
  • ប្រព័ន្ធគ្រប់គ្រងការលក់ CRM System

500183672 2110703572784888 8318394598458694249 N

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ CheckinMe មានអតិថិជន និងស្ថាប័នការងារជាច្រើនរត់មកប្រើប្រាស់សេវាកម្មមួយនេះក៏ដោយសារតែ ចំណុចពិសេសនោះគឺ៖ តម្លៃសមរម្យ, គុណភាពខ្ពស់, និងងាយស្រួលប្រើប្រាស់ផងដែរ។

Qr V2 Blue

 អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia