លេខសម្ងាត់ដើរតួជា សោឌីជីថល សម្រាប់ការពារទ្រព្យសម្បត្តិ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅលើប្រព័ន្ធអនឡាញ។
ការប្រើប្រាស់លេខសម្ងាត់ដែលរឹងមាំនិងពិបាកទាយ គឺជាជំហានដំបូងដ៏សំខាន់បំផុតក្នុងការថែរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត។ ដូច្នេះអ្នកគួរប្រុងប្រយ័ត្ននៅពេលដែល Password ដាក់ងាយស្រួលចាំទៅអាខោនណាមួយ ដូចជា ហ្វេសប៊ុក, ធនាគារ, ឬអាខោនផ្សេងទៀត។
ពាក្យសម្ងាត់ ៣ ខ្ទង់ដែលអ្នកមិនគួរប្រើ៖
អ្នកមិនគួរបង្កើតពាក្យសម្ងាត់ ៣ ខ្ទង់ដោយប្រើលេខដែលងាយស្រួលទាយបានដូចជា៖
- លេខរៀង: ដូចជា 123, 456 ជាដើម ព្រោះវាជាលេខដែលគេប្រើច្រើនបំផុត។
- លេខដដែលៗ: ដូចជា 111, 222, 333 ជាដើម ព្រោះវាជាលេខដែលម៉ាស៊ីនអាចទាយត្រូវយ៉ាងលឿន។
- ថ្ងៃខែឆ្នាំកំណើត: ដូចជា 199 ឬ 200 ជាដើម ព្រោះគេអាចស្វែងរកព័ត៌មាននេះនៅលើបណ្ដាញសង្គមបាន។
លេខសម្ងាត់សុវត្ថិភាព
ដើម្បីឱ្យលេខសម្ងាត់របស់អ្នកមានសុវត្ថិភាពខ្ពស់ អ្នកគួរតែប្រើប្រាស់លេខដែលពិបាកនឹងទាយ ហើយមានលក្ខណៈដូចខាងក្រោម៖
- មានប្រវែងវែង: គួរប្រើយ៉ាងតិច ៨ ខ្ទង់ ឡើងទៅ។ លេខសម្ងាត់កាន់តែវែង វាកាន់តែពិបាកនឹងត្រូវគេលួចបាន។
- លាយបញ្ចូលគ្នា: គួរតែលាយបញ្ចូលគ្នានូវ អក្សរតូច (a, b, c), អក្សរធំ (A, B, C), លេខ (1, 2, 3), និង តួអក្សរពិសេស (@, #, !, $)។
- មិនទាក់ទងនឹងខ្លួនឯង: កុំប្រើប្រាស់ថ្ងៃខែឆ្នាំកំណើត, ឈ្មោះ, អាសយដ្ឋាន, ឬលេខទូរស័ព្ទរបស់អ្នក។
- ប្រើសម្រាប់តែមួយគត់: កុំប្រើលេខសម្ងាត់ដដែលៗសម្រាប់គណនីច្រើន។ គណនីនីមួយៗគួរតែមានលេខសម្ងាត់រៀងខ្លួន។
ឧទាហរណ៍:
- លេខមិនសុវត្ថិភាព: ឧ. Sothea1998, 12345678, Password!
- លេខសុវត្ថិភាព: ឧ. S0thea!_2024, PhnomPenh@_7
គូសបញ្ជាក់ផងដែរថា ការប្រើប្រាស់លេខសម្ងាត់ងាយៗ ដូចជា 12345678 ឬ Password! គឺប្រៀបដូចជាការចាក់សោរទ្វារផ្ទះដោយប្រើសោរជ័រអ៊ីចឹង។ ពួក Hacker ប្រើប្រាស់កម្មវិធីពិសេសៗ (ហៅថា Brute-force attacks) ដែលអាចសាកល្បងលេខសម្ងាត់រាប់លានក្នុងមួយវិនាទី។