ឆ្នាំថ្មីចង់ទិញឡានជិះទៅស្រុក តែស្ទើរលុ.យ មកស្គាល់ធនាគារធំៗ៥ ផ្ដល់ក.ម្ចីទិញឡាន ការប្រាក់ទាប
SOKLY - កូនផ្កាឈូក
MARCH 20 2025
ឌីជីថល
794 views
2 mins read

សព្វថ្ងៃនេះ ឡាន គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយ ហេតុនេះទើបធ្វើឱ្យឡានក្លាយជាតម្រូវការចាំបាច់​សម្រាប់មនុស្សទូទៅ មិនថាអ្នករស់នៅខ្លួនមួយ ឬមានគ្រួសារនោះទេ ។ ដូច្នេះហើយថ្ងៃនេះ Technology Cambodia សូមលើកយក ធនាគារធំៗចំនួន៥​ ដែលអាចសហការផ្ដល់កម្ចីទិញឡាន ជាមួយនឹងការប្រាក់សមរម្យសម្រាប់ ឱ្យអ្នកដែលកំពុងត្រូវការទិញឡានប៉ុន្តែខ្វះលុយ អាចសាកល្បងពិចារណាមើលបាន។

Img 8786

១. ធនាគារ CIMB

- ទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃឡាន

- អត្រាការប្រាក់៖ មានការប្រកួតប្រជែង

- រយៈពេលកំណត់៖ រហូតដល់ ៧ឆ្នាំ

- លេខទំនាក់ទំនង៖ ០២៣ ៩៨៨ ៣៨៨

Img 8787

២. ធនាគារ ហ្វីលីព

- អត្រាការប្រាក់៖ ១០% ដល់ ១៥%ក្នុងមួយឆ្នាំ

- រយៈពេលកំណត់៖ ចាប់ពី ១៨ខែ រហូតដល់ ៩៦ខែ

- លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ / ០៨៩ ៩៨៩ ៨១៨

Img 8792

៣. ធនាគារ ស្ថាបនា

- ទំហំកម្ចី៖ រហូតដល់ ៧០%នៃតម្លៃរថយន្ត

- អត្រាការប្រាក់៖ សមរម្យ

- រយៈពេលកំណត់៖ រហូតដល់ ៥ឆ្នាំ (សម្រាប់យានយន្តថ្មី) និង ៤ឆ្នាំ (សម្រាប់យានយន្តមួយទឹក ឬម៉ូតូកង់បី)

- លេខទំនាក់ទំនង៖ ០២៣/០៨១ ៩៩៩ ០១០

Img 8785

៤. ធនាគារ ខេប៊ី ដេហាន

- ទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃឡាន

- អត្រាការប្រាក់៖ មានការប្រកួតប្រជែង

- រយៈពេលកំណត់៖ រហូតដល់ ៨ឆ្នាំ

- លេខទំនាក់ទំនង៖ ០២៣ ៩៩១ ៥៥៥

Img 8794

៥. ធនាគារ ខេប៊ី ប្រាសាក់

- ទំហំកម្ចី៖ រហូតដល់ ៥ម៉ឺនដុល្លារ ឬ 80%នៃតម្លៃឡាន

- អត្រាការប្រាក់៖ ត្រឹមតែ ០.៩៦% - ១.៥០% ក្នុងមួយខែ

- រយៈពេលកំណត់៖ រហូតដល់ ១០៨ខែ

- លេខទំនាក់ទំនង៖ ០៨៦ ៩៩៩ ៩១១

សូមជម្រាបផងដែរថា បើទោះបីជាឡានថ្មី គឺជាក្ដីស្រមៃរបស់មនុស្សគ្រប់រូប ប៉ុន្តែវាក៏ជាបន្ទុកដ៏ធំមួយដែរព្រោះ អ្នកនឹងមានការចំណាយកាន់តែច្រើនជាងមុន។ ហេតុនេះមុននឹងសម្រេចចិត្តទិញឡាន សូមប្រាកដចិត្តសិនថា អ្នកត្រៀមខ្លួនរួចរាល់នៅក្នុងការទទួលបន្ទុកធំមួយ និងត្រូវប្រាកដផងដែរថា អ្នកទិញដើម្បីបង្កើនទ្រព្យមិនមែនបង្កើនបំណុល៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia