រកលុ.យបានហើយ! TikTok បើកឱ្យប្រជាជនខ្មែរអាចរកលុ.យបាន បើមានលក្ខខណ្ឌទាំងនេះ
SOKLY - កូនផ្កាឈូក
MARCH 19 2025
ឌីជីថល
14.1 K views
2 mins read

ចាប់ពីពេលនេះទៅ ​អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញអ្នកទស្សនាច្រើន​នៅលើបណ្តាញសង្គម TikTok នឹង​អាចរកចំណូលបានហើយ។ នេះបើយោងតាមប្រសាសន៍​ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នា​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ខាងក្រោមនេះ គឺជាលក្ខខណ្ឌទូទៅ សម្រាប់អ្នកចង់រកចំណូលតាមបណ្តាញសង្គម TikTok៖

សម្រាប់គោលការណ៍ Subscription៖ 

១. អ្នកផលិតមាតិកាត្រូវមានអាយុចាប់ពី 18ឆ្នាំឡើងទៅ

២. ត្រូវមានអ្នក Followers ចាប់ពី ១០០០០ ឡើងទៅ

៣. គោរពតាមគោលការណ៍នៃការផលិតមាតិការបស់ TikTok និង LIVE Policy

៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Tik Tok​ បាន។

សម្រាប់កម្មវិធី TikTok Creativity Program (ពីមុនហៅថា Creator Fund)

១. ត្រូវមានគណនី Tik Tok មួយ និងផុសវីដេអូឱ្យបានទៀតទាត់

២.​ ត្រូវមានអ្នក Followers ចាប់ពី ១០០០០ ឡើងទៅ

៣​. មានអ្នកមើលយ៉ាងហោចណាស់ ១០ម៉ឺនដងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយ

៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Tik Tok​ បាន។

គួរជម្រាបផងដែរថា ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថាកាលពី​ពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok, Facebook និងបណ្តាញសង្គមផ្សេងទៀតផ្តល់ឱកាសក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះផងដែរ។ ហើយនាពេលខាងមុខ ក្រសួងនឹងបន្តខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញសង្គម Facebook នៅកម្ពុជាអាចរកចំណូលបាន​៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia