«ចង់ធូរធារ ត្រសៀលក្បែរមាន ត្រូវបណ្តុះលំហូរលុយចាប់ពីពីរច្រកឡើងទៅ» ចំណូលបន្ថែមខ្ទង់ពាន់ដុល្លារ ដោយមិនចាំបាច់ឈប់ពីការងារពេញម៉ោង អ្វីដែលអ្នកត្រូវការបំផុតត្រឹមមានអ៊ីនធឺណេតគ្រប់គ្រាន់ និងជំនាញច្បាស់លាស់មួយប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាការងារក្រៅម៉ោងទាំង៥ អាចរកចំណូលបានច្រើន និងពេញនិយមខ្លាំងនៅកម្ពុជា យោងតាម Talent 4 U៖
១/. ទីប្រឹក្សាផ្នែកព័ត៌មានវិទ្យា និងវិស្វកម្ម (IT and Engineering Consultants)៖ ស្របពេលក្រុមហ៊ុនជាច្រើនកំពុងពង្រីកសមត្ថភាពផ្នែកឌីជីថលរបស់ខ្លួន ជាពិសេសក្នុងតំបន់រាជធានីភ្នំពេញ ទើពធ្វើឲ្យអ្នកប្រឹក្សាផ្នែកព័ត៌មានវិទ្យា និងវិស្វកម្មក្រៅម៉ោង មានតម្រូវការទីផ្សាខ្ពស់ រួមទាំងអាចរកចំណូលបានចន្លោះពី ១០-៣០ ដុល្លារក្នុងមួយម៉ោង។
២/. អ្នកវិទ្យាសាស្ត្រទិន្នន័យ (Data Scientists)៖ អ្នកវិទ្យាសាស្ត្រទិន្នន័យក្រៅម៉ោងអាចរកចំណូលបានចន្លោះពី ២០-៤០ ដុល្លារក្នុងមួយម៉ោង។ ជាមួយនឹងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននានាកំពុងវិនិយោគកាន់តែខ្លាំងឡើងក្នុងការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ដែលធ្វើឱ្យវាក្លាយជាវិស័យដែលរកប្រាក់បានច្រើន។
៣/. អ្នករចនាក្រាហ្វិក (Graphic Designers)៖ អ្នករចនាក្រាហ្វិកឯករាជ្យនៅកម្ពុជាអាចរកចំណូលបានពី ១៥-២៥ដុល្លារក្នុងមួយម៉ោង ជាពិសេសអ្នកដែលមានជំនាញផ្នែកឌីហ្សាញ និងម៉ាកយីហោដែលមានតម្រូវការខ្ពស់។
៤/. អ្នកគ្រប់គ្រងគម្រោងក្នុងបច្ចេកវិទ្យា (Project Managers in Tech)៖ អ្នកគ្រប់គ្រងគម្រោងក្រៅម៉ោងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាចរកប្រាក់បានរហូតដល់ ២៥ ដុល្លារក្នុងមួយម៉ោង ជាពិសេសអ្នកដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងការអភិវឌ្ឍន៍កម្មវិធី និងគម្រោងផ្លាស់ប្តូរឌីជីថល។
យ៉ាងណាមិញ ចំពោះរបរក្រៅម៉ោងទាំង៤ខាងលើនេះ កំពុងពេញនិយមខ្លាំងប្រទេសកម្ពុជាបច្ចុប្បន្ន។ ចូររៀនចាប់ឱកាសនៅក្នុងសម័យកាលឧស្សាហកម្ម ៤.០ ប្រឹងសម្រួចជំនាញទាញចំណូល រៀនបង្កើតលំហូរសាច់ប្រាក់ក្រៅពីប្រាក់ខែគោល និងចេះចាត់ចែងធនធានដែលអ្នករកបាន ទៅបង្កាត់កូនពូនជាចៅ នោះអនាគតអ្នកនឹងធូរធារក្នុងសម័យជឿនលឿនមិនខាន៕