កុំចេះតែហ៊ាន! អ្នកធ្លាប់ប្រើ ChatGPT ឱ្យធ្វើរឿងទាំង ១១នេះ ត្រូវបញ្ឈប់ជាបន្ទាន់
SOKLY - កូនផ្កាឈូក
JULY 1 2025
ឌីជីថល
2 K views
2 mins read

បើទោះបីជាសព្វថ្ងៃនេះ ChatGPT ជាវេទិកាបញ្ញាសិប្បនិម្មិតមួយ ដែលទទួលបានការគាំទ្រ និងពេញនិយមខ្លាំងនៅទូទាំងពិភពលោកក៏ពិតមែន ប៉ុន្តែលោកអ្នកមិនអាចចេះតែប្រើ Ai ឱ្យធ្វើរឿងគ្រប់យ៉ាងពេកនោះទេ ជាពិសេសរឿងដ៏គ្រោះថ្នាក់ទាំង ១១ខាងក្រោមនេះ យោងតាមការចុះផ្សាយរបស់ CNET៖ 

-ការធ្វើរោគវិនិច្ឆ័យ៖ Ai មិនមែនជាកន្លែងដែលអ្នកគួរសុំការណែនាំអំពីរោគវិនិច្ឆ័យ ឬវាយតម្លៃបញ្ហាសុខភាពរបស់អ្នកឡើយ លោកអ្នកគួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈ ដើម្បីប្រាប់ពីរោគសញ្ញានិងវិធីព្យាបាល។

-ដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត៖ សុខភាពផ្លូវចិត្តពិតជាសំខាន់ខ្លាំងណាស់ បើលោកអ្នកមានអារម្មណ៍ថាខ្លួនឯងមានអាការៈមិនស្រួល គួរណាទៅពិភាក្សាជាមួយអ្នកជំនាញ ឬគ្រូពេទ្យ ដើម្បីវិនិច្ឆ័យអំពីអាការៈ។ Ai គ្រាន់តែអាចស្ដាប់នឹងសន្និដ្ឋានទៅតាមព័ត៌មានដែលវាទទួលបាន ចម្លើយរបស់ Ai អាចធ្វើឱ្យអ្នកស្មានខុសអំពីស្ថានភាពរបស់ខ្លួនឯង។

-ការសម្រេចចិត្តពេលមានអាសន្ន៖ Ai មានតួនាទីឆ្លើយនឹងសំណួររបស់អ្នក ដោយភ្ជាប់មកជាមួយនឹងជម្រើសផ្សេងៗគ្នា ចុងក្រោយមានតែអ្នកទេដែលត្រូវសម្រេចចិត្តជ្រើសរើសវិធីសាស្រ្តមួយណា។ បើមានរឿងអាសន្នកើតឡើង ដូចជាបញ្ហាអគ្គីភ័យ កុំរវល់សួរ Ai អ្នកគួរតែយកពេលខលទៅឡានទឹកឬរត់ចេញរកទីកន្លែងសុវត្ថភាពទើបជារឿងប្រសើរ។

-រៀបផែនការហិរញ្ញវត្ថុ ឬផែនការពន្ធ ផ្ទាល់ខ្លួន៖ លោកអ្នកអាចពឹងឱ្យ Ai បង្ហាញអំពីគម្រូនៃផែនការហិរញ្ញវត្ថុ តែមិនគួរឱ្យវារៀបចំផែនការផ្ទាល់ខ្លួនដែលមានតួលេខជាក់លាក់ឡើយ ព្រោះរឿងហិរញ្ញវត្ថុគឺជារឿងផ្ទាល់ខ្លួន មិនគួរត្រូវបានបញ្ចេញព័ត៌មានទៅក្រៅនោះទេ។

-ដោះស្រាយជាមួយទិន្នន័យសម្ងាត់៖ ព័ត៌មានផ្ទាល់ខ្លួន ដូចជាលេខកូដសម្ងាត់ កុងធនាគារ ឬព័ត៌មានអត្តសញ្ញាណបណ្ណផ្សេងៗ មិនគួត្រូវបានដាក់បញ្ចូលឱ្យ Ai ដឹងឡើយ។

-ធ្វើអីខុសច្បាប់

-ដោះស្រាយការប្រឡងសំខាន់ៗ៖ Ai អាចជំនួយដល់ការរៀន ប៉ុន្តែលោកអ្នកមិនគួរយកវាទៅប្រើសម្រាប់ការប្រឡងសំខាន់ៗ ដូចជា Mid-Term Final ឡើយ ព្រោះគ្រូសម័យឥឡូវគាត់អាចនឹងកាត់ពិន្ទុរបស់អ្នក ព្រោះគាត់ក៏អាចមើលដឹងថា ចម្លើយបែបណាមនុស្សឆ្លើយ ឬ បែបណាដែល Ai ឆ្លើយ។

-តាមដានព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍៖ ដោយសារតែ Ai មានសមត្ថភាពប្រមូលផ្ដុំព័ត៌មានទាំងអស់ ដែលគេដាក់បញ្ចូលលើ Internet ហេតុនេះវាក៏អាចនឹងមានខ្លះមិនពិត។ ការតាមដានព័ត៌មានទាន់ហេតុការណ៍ គឺតម្រូវឱ្យអ្នកស្គាល់ពីប្រភពដែលទុកចិត្ត ទើបអាចចៀសផុតពីព័ត៌មានក្លែងក្លាយ។

-Grambling ឬការលេងល្បែងស៊ីសង

១០-ធ្វើកិច្ចសន្យាផ្លូវច្បាប់

១១-បង្កើតសិល្បៈ

គួរជម្រាបផងដែរថា Ai ពិតជាត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការរស់នៅរបស់មនុស្ស ប៉ុន្តែវាក៏មានព្រំដែនកំណត់ដែរ។ សូមកុំទម្លាប់ប្រើប្រាស់វានៅក្នុងរឿងណាដែលអាចបង្កបញ្ហាដល់ខ្លួនឯង មិនថាបញ្ហាសុខភាពផ្លូវកាយឬផ្លូវចិត្តឡើយ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia