ជាធម្មតា មិនថាលោកអ្នកធ្វើការនៅក្នុងស្ថាប័នរដ្ឋឬឯកជនឡើយ សុទ្ធតែត្រូវបង់ពន្ធ ប៉ុន្តែចំនួនទឹកប្រាក់ដែលត្រូវបង់ គឺអាស្រ័យទៅលើចំនួនប្រាក់បៀវត្សប្រចាំខែ ដែលលោកអ្នកមាន និងប្រាក់អត្ថប្រយោជន៍បន្ថែមផ្សេងៗ។
ដើម្បីគណនា លោកអ្នកគ្រាន់តែប្រើប្រាស់ កម្មវិធីលើទូរស័ព្ទដៃ មួយដែលមានឈ្មោះថា “GDT Salary Tax Cambodia” ដោយឡូហ្គរបស់វាមានអក្សរប្រាក់រៀល។ ដូច្នេះសម្រាប់បងប្អូនដែលចង់ដឹងប្រាក់ខែខ្លួនតើគេកាត់ពន្ធប៉ុន្មានភាគរយ គ្រាន់តែបំពេញចំនួនប្រាក់ខែសរុបចូល និងចុចពាក្យ “គណនាពន្ធ” នោះគេនឹងបង្ហាញពីអត្រាពន្ធដែលត្រូវកាត់ច្បាស់ៗតែម្តង។
គួរជម្រាបផងដែរថា ប្រសិនបើលោកអ្នកជាជនជាតិខ្មែរ គឺចុចលើពាក្យ “និយោជិតនិវាសនជន” បើសិនជាជនបរទេស គឺចុចលើពាក្យ “និយោជិតអនិវាសជន”៕