សព្វថ្ងៃនេះ កុំព្យូរទ័រ ឬ Laptop បានក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកធ្វើការ ឬសិស្សនិស្សិត ស្រទាប់យុវវ័យជាដើម ព្រោះថាវាអាចជួយសម្រួលដល់ការងារឬការសិក្សាបានច្រើន ព្រមទាំងមានជម្រើសម៉ាកជាច្រើនដាក់លក់នៅលើទីផ្សារ ដែលអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ខាងក្រោមនេះជាម៉ាក កុំព្យូទ័រទាំង ១០ ដែលជាប់ឈ្មោះពេញនិយមនៅក្នុងស្រុកខ្មែរយើង៖
DELL៖ ទាក់ទាញអ្នកប្រើប្រាស់ តាមរយៈគុណភាពខ្ពស់ តម្លៃមានការប្រកួតប្រជែងល្អ ការបង្កើតថ្មី រួមផ្សំជាមួយនឹងការផ្សារភ្ជាប់នូវបច្ចេកវិទ្យា ការព្យាយាមបំពេញតាមតម្រូវការអតិថិជន បានធ្វើឱ្យ Dell អាចរក្សាតំណែងឈានមុខគេមួយក្នុងឧស្សាហកម្មកុំព្យូទ័រពិភពលោក។
HP (Hewlett-Packard)៖ ជាម៉ាកឈានមុខគេមួយដែលផ្ដល់ជូននូវកុំព្យូទ័រតម្លៃសមរម្យ រហូតដល់ឧបករណ៍ដែលមានប្រសិទ្ធភាពខ្ពស់ គុណភាពខ្លាំង។ គេស្គាល់ HP តាមរយៈការរចនាដ៏ល្អ ថាមពលដំណើរការបានយូរ ក្រុមហ៊ុននៅតែបន្តច្នៃប្រឌិតទៅលើភាពជឿនលឿនផ្នែកសុវត្ថិភាព AI និងនិរន្តរភាព ដែលធ្វើឱ្យ HP ក្លាយជាជម្រើសឈានមុខគេមួយ។
MSI (Micro-Star International)៖ ជាម៉ាកដែលលក់ដាច់ ដោយសារតែមានគុណភាពខ្ពស់ High-performance hardware បច្ចេកវិទ្យាត្រជាក់កម្រិតខ្ពស់។ MSI ត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើប្រាស់សម្រាប់បង្កើតមាតិកា (Content Creation) និងការលេងហ្គេម (Gaming) ជាហេតុធ្វើឱ្យវាក្លាយជាជម្រើសកំពូលមួយសម្រាប់អ្នកលេងហ្គេម និងអ្នកជំនាញ។
ASUS៖ ក្លាយជាម៉ាកលក់ដាច់ ដោយសារតែការរចនាប្រកបដោយភាពច្នៃប្រឌិត ដំណើរខ្ពស់ ភាពធន់ និងផលិតផលចម្រុះ ដែលអាចតម្រូវបានទាំងអ្នកលេងហ្គេម អ្នកជំនាញ អ្នកប្រើប្រាស់ប្រចាំថ្ងៃ ជាមួយស៊េរីលេចធ្លោមួយចំនួនដូចជា FOG (សម្រាប់លេងហ្គេម) ZenBook (For premium ultrabooks) និង TUF (សម្រាប់តម្លៃសមរម្យ)។
ACER៖ ជាម៉ាកលក់ដាច់ដោយសារតែមានតម្លៃសមរម្យ គួបផ្សំនឹងការផ្ដល់មកជាមួយ ផលិតផលចម្រុះដែលអាចបំពេញបានតម្រូវការច្រើន មានដំណើរការខ្លាំង ព្រមទាំងផ្ដល់ជូននូវជម្រើនដែលសមស្របទៅថាមថវិកានិងតម្រូវការរបស់អ្នកប្រើប្រាស់គ្រប់លំដាប់។
APPLE៖ បានក្លាយជាម៉ាកលក់ដាច់ ដោយសារតែការរចនាដ៏ប្រណិត ដំណើរការខ្លាំង រួមបញ្ចូលយ៉ាងរលូនជាមួយប្រព័ន្ធអេកូរបស់ Apple។ ថាមពលថ្មខ្លាំងកាន់ភ្លើងបានយូរ និង macOS ដែលងាយស្រួលប្រើ ជាមួយនឹងម៉ូដែលពេញនិយមដូចជា MacBook Air, MacBook Pro និង iMac សម្រាប់អ្នកជំនាញ អ្នកចូលចិត្តច្នៃប្រឌិត និងអ្នកប្រើប្រាស់ប្រចាំថ្ងៃ។
TOSHIBA៖ អាចទាក់ទាញអ្នកប្រើប្រាស់បានតាមរយៈភាពធន់ ការដំណើរការខ្លាំង ជាមួយនឹងស៊េរីពេញនិយមដូចជា Statellite, Tecra, Portege ដែលអាចបំពេញតម្រូវការមនុស្សគ្រប់ប្រភេទ មិនថាអ្នកជំនាញ, សិស្សនិស្សិត, អាជីវកម្ម ឬការប្រើប្រាស់ប្រចាំថ្ងៃជាដើម។
SAMSUNG៖ អាចទាក់ទាញអ្នកប្រើប្រាស់បានតាមរយៈការរចនាដ៏ច្នៃប្រឌិត អេក្រង់ AMOLED ដែលមានគុណភាពខ្ពស់, ថាមពលថ្មខ្លាំង និងការរួមបញ្ចូលយ៉ាងរលូនជាមួយប្រព័ន្ធអេកូ Samsung ព្រមជាមួយនឹងម៉ូដែលពេញនិយមដូចជាស៊េរី Galaxy Book ដែលល្អសម្រាប់អ្នកជំនាញ សិស្សនិស្សិត និងអ្នកប្រើប្រាស់ទូទៅជាដើម។
SONY៖ ស៊េរី VAIO របស់ Sony អាចទាក់ទាញចិត្តអតិថិជនបានតាមរយៈ ការរចនាដ៏ប្រណិត អេក្រង់មានគុណភាពខ្ពស់ ដំណើរការខ្លាំង និងទម្ងន់ស្រាលល្អ បានធ្វើឱ្យម៉ាកនេះពេញនិយមក្នុងចំណោមអ្នកជំនាញ អ្នកច្នៃប្រឌិត និងការប្រើប្រាស់អាជីវកម្ម ឬប្រចាំថ្ងៃជាដើម។
LENOVO៖ បានក្លាយជាលក់ដាច់ដោយសារតែការរចនាប្រកបដោយភាពច្នៃប្រឌិតនិងជួរផលិតផលចម្រុះ ជាមួយនឹងស៊េរី ThinkPad ល្អក្នុងការប្រើប្រាស់អាជីវកម្ម ស៊េរី Yoga ឈានមុខគេក្នុងភាពបត់បែន 2-in-1 ស៊េរី Legion គ្របដណ្តប់លើហ្គេម និងស៊េរី IdeaPad ផ្តល់ជូននូវជម្រើសដែលងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។
ក្រៅពី ១០ម៉ាកខាងលើ តើលោកអ្នកនៅស្គាល់ម៉ាកណាខ្លះទៀត? តើលោកអ្នកចូលចិត្តកុំព្យូទ័រម៉ាកណាជាងគេ?
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)