កម្ពុជាទម្លាក់តម្លៃពន្ធពីអាម៉េរិក! មុខទំនិញទាំង ១៩ប្រភេទនេះ នឹងថោកជាងមុខ ខណៈទូរស័ព្ទដៃមិនយកពន្ធទេ
SOKLY - កូនផ្កាឈូក
APRIL 7 2025
ឌីជីថល
11.4 K views
1 min read

យោងតាមលិខិតផ្ញើទៅកាន់ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលផ្សព្វផ្សាយនៅលើ គេហទំព័រផ្លូវការ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា កម្ពុជានឹងកាត់​បន្ថយ​ការ​យក​ពន្ធលើទំនិញនាំចូលរបស់អាម៉េរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥% ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តពាណិជ្ជកម្មរវាង កម្ពុជានិងសហរដ្ឋអាម៉េររិក។

បន្ថែមពីនេះ សម្តេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទូរស័ព្ទ​ដៃ​ដែល​នាំ​ចូល​ពី​អា​មេ​រិ​កមក​ទីផ្សារ​កម្ពុជា គឺ​មិន​មានការ​យកពន្ធ​ទេ ។

យ៉ាងណាមិញ ចំពោះមុខទំនិញទាំង១៩ប្រភេទនោះភាគច្រើនជាប្រភេទ សាច់ជ្រូក សាច់គោ សាច់មាន់ ម្សៅប្រូតេអ៊ីន ទឹកដោះស្រស់ សណ្ដែកសៀង ដំឡូង ផ្លែឈើស្រស់ គ្រាប់ពូជ គ្រាប់ធញ្ញជាតិ និងយានជំនះមួយចំនួន។ ខាងក្រោមនេះជាតារាងដែលរាយឈ្មោះមុខទំនិញទាំង ១៩ ៖

488504061 665069036325601 1681501191060828979 N

488255456 665068939658944 850105844943324904 N

488431436 665068966325608 3632743934315874026 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia