ផ្តើមចេញពីប្តីប្រពន្ធ ១គូ ដែលមានការស្រឡាញ់វិស័យទេសចរណ៍ និងដំណើរផ្សងព្រេងដូចគ្នានៅក្នុងខេត្តសៀមរាប ក៏បានចាប់ដៃគ្នាប្រមូលទិញឡាន Jeep បុរាណៗ មកជុសជុល រួចដាក់ជួលទាញភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិនិងអន្តរជាតិ ។ ប្តីប្រពន្ធ ១គូនេះ គឺអ្នកស្រី លីម លីលី និងលោក Andre Ruys ជនជាតិហូឡង់ បានតស៊ូកសាងអជីវកម្មជួលឡាន Jeep បុរាណទាំងនេះរហូតមានគេស្គាល់ច្រើននិងមានភ្ញៀវជួលជិះជាហូរហែ។
អាជីវកម្មជួលឡាន Jeep បុរាណៗដែលពុំសូវមានអ្នកចាប់អារម្មណ៍ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ ថ្លែងប្រាប់មកកាន់ក្រុមការងារ Technology Cambodia អ្នកស្រី លីម លីលី បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យអជីវកម្មជួលឡាន Jeep មានមុខមាត់មកដល់បច្ចុប្បន្ននេះ គឺផ្តើមចេញការស្រឡាញ់ឡានបុរាណចាស់ ដោយកាលណោះ ការចាប់ផ្តើមអាជីវកម្មដំបូង គឺបានផ្តើមចេញពីឡាន Jeep បុរាណ ១គ្រឿងតម្លៃជាង ១ពាន់ដុល្លារ ដែលបានទិញពីអ្នកភូមិនៅជិតតំបន់អង្គរ។
បន្ទាប់មកទៀត អាជីវកម្មជួល jeep របស់អ្នកស្រី បានចាប់ផ្តើមរីកដុះដាលយ៉ាងរហ័ស រហូតដល់មានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើន បានមកលេងកម្សាន្តនៅខេត្តសៀមរាបក៏ចាប់អារម្មណ៍នឹងឡាន Jeep បុរាណ ទើបនាំគ្នាមកជួលឡាន Jeep ជិះធ្វើជាយានជំនិះសម្រាប់ដើរកម្សាន្តនៅជុំវិញតំបន់អង្គរ ។ គិតមកទល់ពេលនេះ អាជីវកម្មជួលឡាន Jeep របស់គាត់ កើនឡើងដល់ ១៤ គ្រឿង ប៉ុន្តែប្រសិនបើភ្ញៀវទេសចរណ៍មានតម្រូវការច្រើន លក្ខណ:ជាក្រុមហ៊ុន សហគមន៍នានាឬកម្មវិធីពិសេសៗ ខាងគាត់អាចផ្គត់ផ្គង់បានឡាន jeep ចំនួន៣០គ្រឿងឯណោះ ។
អ្នកស្រី លីម លីលី បាននិយាយអំពីវិបត្តិមួយដែលធ្វើឲ្យអាជីវកម្មរបស់គាត់សឹងក្ស័យធន់ គឺចាប់តាំងពីដើមឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដែលពេលនោះជំងឺឆ្លងកូវីដ ១៩ បានវាយលុបពេញមួយពិភពលោក រួមទាំងកម្ពុជា ក៏ត្រូវបានបិទខ្ទប់ Lockdown ពេញប្រទេសដែលជាហេតុធ្វើជាភ្ញៀវទេសរចណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិលែងសូវមាន ។
កន្លងទៅមួយរយ:ដែលជំងឺរាតត្បាតកូវីដ១៩ រាងបានធូរស្បើយ ភ្ញៀវទេសរចណ៍ក៏ចាប់ផ្តើមមកជាបណ្តើរៗ ធ្វើឲ្យមុខរបររបស់គាត់ចាប់ផ្តើមរីកមុខសារជាថ្មីមកទៀត រហូតទាញទេសរចណ៍ បរទេសជាច្រើន រួមទាំងតារាល្បីៗ ដូចជាតារាចម្រៀងរេបដ៏ល្បីឈ្មោះខ្លាំងបំផុតនៅក្នុងស្រុកខ្មែរ លោក ម៉ាន់ វណ្ណដា និងក្រុមការងារបូរមីបានជួលឡាន Jeep របស់គាត់ក្នុងការដើរលេងកម្សាន្ត ។
ជាចុងក្រោយអ្នកស្រី លីម លីលី បានផ្តាំផ្ញើរថា ភ្ញៀវទេសចរណ៍ដែលមានបំណងចង់មកលេងនៅក្នុងខេត្តសៀមរាប អាចចូលមកជួលឡាន Jeep ពីខាង Cambodiajeep.com ដោយគាត់នឹងប្រាប់ទីតាំងកន្លែងដើរកម្សាន្តស្អាតៗ និងកម្រមានអ្នកទៅដល់ ដូចជាតំបន់ប្រាសាទលាក់ខ្លួន វាលស្រែដ៏ស្រស់ស្អាត ភូមិបុរាណៗ ភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ៗប្រចាំតំបន់(នំបញ្ចុកជាដើម) ការបើកបរលក្ខណ: off-Road ស្រូបយកធម្មជាតិពិតៗ និងមានកន្លែងដើរលេងដ៏ច្រើនទៀត។
មិនតែប៉ុណ្ណោះ អ្វីដែលពិសេសជាងនេះ នោះគឺអ្នកស្រីចង់ឲ្យប្រជាជនកម្ពុជាទាំងមូលបានស្គាល់កន្លែងដើរលេងទិសទាំង៤ ដែលមានទិដ្ឋភាពបែបបុរាណ ធម្មជាតិពិតៗ ស្តែងចេញពីខេត្តសៀមរាបតែម្តង។
គួរជំរាបផងដែរ សម្រាប់បងប្អូនដែលមានបំណងចង់ទៅលេងនៅឯខេត្តសៀមរាប និងចង់បានបទពិសោធន៍ដ៏សប្បាយរីករាយជាមួយនឹងឡាន Jeep អាចទំនាក់ទៅកាន់ផេកហ្វេសប៊ុកនេះបាន cambodiajeeps.com ឬអាចទាក់ទងទៅកាន់លេខទូរសព្ទ៖ +855(0) 98 513 118 / +855 (0)12 908 524
Telegram: +855(0) 98 513 118
WhatsApp: +855(0) 98 513 118 ៕
អត្ថបទដោយ៖ ព្រឹម ភក្តី