ឡានអគ្គិសនីរបស់ BYD ១ម៉ូដែល ដែលដាក់តាំងពិព័រណ៍នៅចិន តម្លៃតែជាង ១ម៉ឺន$ ធូរថ្លៃណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Pheakdey Prem
APRIL 21 2023
យានយន្ត
260 views
2 mins read

ក្នុង​ចំណោម​ឡាន​​​​​ដែល​​បាន​ដាក់​បង្ហាញ​នៅ​ការ​តាំងពិព័រណ៍​​ឡាន​​ Shanghai Auto Show ​​​2023 ​គេបាន​សង្កេត​ឃើញ​ថា​​ ឡាន​អគ្គិសនី​​​​​ ១ម៉ូដែល​​​​​របស់​ BYD  គឺ​​ឡាន​ BYD Seagull ​​​​​​​​​​​​​​​​​​​​​​​អាច​​នឹងមាន​ប្រជាប្រិយ​ភាព​​​ និង​​លក់​ដាច់​ជាងគេ​​ ​​ដោយ​​សារ​តែ​​តម្លៃ​របស់​ឡាន​នេះ​​តែ​​​ ១១៣០០ដុល្លារ​​​​ប៉ុណ្ណោះ ​។​​​​​​​​​​ ​​​

 BYD’s Seagull Starts At Just $11,300 And Has Sodium-Ion Battery

​​​​​​​​​​​​​​​​​​​​​អ្នក​ទាំងអស់​​​គ្នា​​​ ​​មាន​​​​​​​​​​​បាន​​ដឹងឬអត់?​ ​​​​​​​នៅ​ប្រទេស​ចិន​​ គេមាន​​ការ​តាំង​​ពិព៌រណ៍ឡាន​មួយ​​ដែល​មាន​ឈ្មោះ​ថា​  Shanghai Auto Show ដែល​មាន​ការ​​តាំងបង្ហាញ​​​​ឡាន​​​​​​​ទំនើប​​​ៗ​ច្រើន​​មែន​ទែន​​ ដែល​​ត្រៀម​​​នឹងចេញ​លក់​​​​​​​នាពេល​ឆាប់​ៗនេះ​ ហើយ​​ក្នុង​ចំណោម​​ឡាន​ទាំ​ង​​នោះ​​ ​គេ​បាន​​សង្កេត​ឃើញ​ថា​ មាន​ឡាន​​​​​​​​ ១ម៉ូដែល​​ ​​​​​ជាប្រភេទ​​​​​​ឡាន​អគ្គិសនី​​ ​​របស់​​​ក្រុមហ៊ុន​​ BYD ​​​​ដែលមាន​ភាព​លេច​ធ្លោជាងគេ​​ ​​​​​​​ដែល​ឡាន​នេះ​មាន​តម្លៃ​​​​​​ធូរ​ថ្លៃ​ណាស់ ​តែ​ ១១៣០០ដុល្លារ​​តែប៉ុណ្ណោះ​​ ​​​​​​​ហើយ​​អាច​នឹង​លក់​ដាច់​​​បាន​ច្រើន​ជាង​​គេក្នុង​ចំណោម​​​ឡាន​ដែល​មក​តាំង​ពិព័រណ៍​​​​​​​​​​​ទាំងនោះ​។

 BYD’s Seagull Starts At Just $11,300 And Has Sodium-Ion Battery

​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​ឡាន​​អគ្គិសនី​ BYD Seagull  ​​​​​​មាន​រាងតូច​ល្ម​ម​​ ​​​ដូច​ទៅនឹង Kia Mornig​ នៅ​ខ្មែរ​​យើង​ដែរ​ ​​​​ដោយ​មាន​​​ប្រវែង​​​ 3780អ៊ីញ និង​​មាន​ទទឹ​​ង​ 1715​mm ​​​និង​កម្ពស់​​​​​​​1540​mm ។​

 BYD’s Seagull Starts At Just $11,300 And Has Sodium-Ion Battery

​​​​​​​​​​​​អ្វី​​​ដែល​កាន់​តែ​ពិសេស​​ ​ ​​BYD បាន​បំពាក់​​​​​​​​គ្រោង​ឆ្អឹង​​​ EV Platform ​​​​​​​ជំនាន់​ចុង​ក្រោយ​ទី៣ ​​​​​​ឲ្យ​ Seagull ។​ ហើយ​សម្រាប់​​​​​​​​​​​ការ​​លក់​​នៅក្នុង​​ទីផ្សារ​​​​ប្រទេស​ចិ​ន​​​ Seagull គឺមាន​​ជម្រើស​​​​​​​​ ២​​​​​​ ដោយជម្រើស​ទី​១ ​ទទួល​បាន​​ម៉ូទ័កម្លាំង​ 74hp ​​ត្រូវ​បាន​បំពាក់​​​​​​នឹងមាន​​ថ្មទំហំ​ 30 KWh ដែល​អាច​សាកថ្ម​ម្តង​រត់​បាន​ចម្ងាយ​​ដល់​ទៅ​ 306Km ។

 BYD’s Seagull Starts At Just $11,300 And Has Sodium-Ion Battery

ចំណែក​ឯ​​ជម្រើស​ទី​២ ​​មាន​ម៉ូទ័រ​កម្លាំង​ 100hp ​​​​​​​​​​​ត្រូវ​បាន​បំពាក់​​​​​​នឹងមាន​​ថ្មទំហំ​ 38 KWh ដែល​អាច​សាកថ្ម​ម្តង​រត់​បាន​ចម្ងាយ​​ដល់​ទៅ​ 405Km ។ ​​សម្រាប់​​ការ​​សាក​​​​​​​​ថ្ម​វិញ​​​​​​ ​ BYD Seagull អាច​​ទទួល​នូវកម្លាំងភ្លើង​​​ ដែល​ចេញ​ពី​​​​​​​​​ស្ថានីយ​​សាកថ្ម​ល្បឿន​លឿន​​​​​ DC Fast Charge ដោយ​អាចសាកថ្ម​​​ឡើងដល់​ 80%​​ ចំណាយ​ពេល​អង្គុយ​ចាំ​តែ​ 30នាទី​ តែប៉ុណ្ណោះ​​។

 BYD’s Seagull Starts At Just $11,300 And Has Sodium-Ion Battery

 BYD’s Seagull Starts At Just $11,300 And Has Sodium-Ion Battery

ប្រភព​ពី​៖ Carscoops

​​​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia