BYD Seal 5 និង M9 ដាក់លក់នៅកម្ពុជា៖ បើកទំព័រថ្មីនៃយានយន្តថាមពលថ្មីនៅក្នុងស្រុក
Sakada Techie
OCTOBER 14 2025
PR
5 mins read

ពន្លឺនៃបច្ចេកវិទ្យា, បំផុសអនាគតបៃតង។

រាជធានីភ្នំពេញថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៥នៅក្នុងពេលរសៀលដែលពោរពេញដោយភាពអធិកអធមនេះ, រថយន្ត BYD Seal 5 Super Hybrid និង BYD M9 បានមកដល់កម្ពុជាជាផ្លូវការហើយ។

 

ព្រឹត្តិការណ៍សម្ពោធនេះ មិនត្រឹមតែជាពិធីបង្ហាញផលិតផលថ្មីប៉ុណ្ណោះទេ តែជាចំណុចសំខាន់មួយទៀតនៅក្នុងដំណើរការអភិវឌ្ឍន៍យានយន្តថាមពលថ្មីរបស់ក្រុមហ៊ុន BYD នៅកម្ពុជា។

 

Photo 2025 10 13 20 03 19

 

Seal 5៖ នាំយានយន្តអគ្គិសនីចូលក្នុងគ្រួសារកម្ពុជា

 

ក្នុងចំណោមម៉ូដែលថ្មីទាំងពីរ, រថយន្ត BYD Seal 5 Super Hybrid ប្រាកដជាទាក់ទាញចំណាប់អារម្មណ៍ជាងគេ។ តំលៃផ្លូវការទទួលបានការឧបត្ថម្ភ ៖  $19,900

 

វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Super Hybrid របស់ BYD ដែលបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសាំងនិងអគ្គិសនី។ គ្រាន់តែចាក់សាំងពេញនិងសាកថ្មពេញម្ដង វាអាចបើកបរបាន លើសពី 2,000 គីឡូម៉ែត្រ ដោយរួមបញ្ចូលគ្នានូវប្រសិទ្ធភាពសន្សំសំចៃ ប្រសិទ្ធភាពនៃដំណើរការ និងបទពិសោធន៍បើកបរប្រកបដោយផាសុកភាព។

 

Photo 2025 10 13 20 03 19 (2)

 

សម្រាប់ទីផ្សារកម្ពុជា ដែលភាគច្រើននៅតែប្រើប្រាស់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈ, ការមកដល់របស់ Seal 5 Super Hybrid មានអត្ថន័យយ៉ាងជ្រាលជ្រៅ។ វាធ្វើឱ្យយានយន្តថាមពលថ្មីលែងជាជម្រើសសម្រាប់តែមនុស្សមួយចំនួនតូចទៀតហើយ តែបានក្លាយជាជម្រើសដែលអាចសម្រេចបានសម្រាប់គ្រួសារកាន់តែច្រើន។

 

ការបង្ហាញខ្លួនរបស់វាក៏ធ្វើឲ្យការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ពីពាក្យស្លោកក្លាយជាការពិត ក៏ដូចជាធ្វើឲ្យការធ្វើដំណើរបៃតងក្លាយជាទម្រង់ជីវិតប្រចាំថ្ងៃ។

 

BYD ប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យាជាក់ស្ដែង ដើម្បីធ្វើឲ្យគ្រួសារកម្ពុជាកាន់តែច្រើនទទួលបានអារម្មណ៍ជាលើកដំបូងថា៖ ការធ្វើដំណើរបៃតង គឺមានភាព ងាយស្រួល, ទំនុកចិត្ត និងសន្សំសំចៃ ខ្លាំងណាស់។

 

បន្ទាប់មកទៀតជា ការប្រគល់រថយន្ត Seal 5 Super Hybrid ដល់ម្ចាស់រថយន្តទីមួយ ។ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BYD Cambodia Co., Ltd. និងលោក យ៉ាង ឆាវ (Yang Chao) ប្រធានតំណាងអាជីវកម្មរបស់ Harmony BYD Cambodia ធ្វើការប្រគល់កូនសោររថយន្ត និង កាដូអនុស្សាវរីយ៍ ជូនម្ចាស់រថយន្តដំបូង ដែលជាការសម្គាល់ថា រថយន្ត BYD SEAL5 Super Hybrid បានឈានចូលដំណាក់កាលនៃការប្រគល់ជូនអតិថិជនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃ "ការដាក់លក់ និងប្រគល់រថយន្ត " ។

 

Photo 2025 10 13 20 03 21

 

ការដាក់បង្ហាញ BYD Seal 5 Super Hybrid បង្ហាញថា ការរីកចម្រើននៃរថយន្តថាមពលថ្មីនៅកម្ពុជាបានឈានចូលដល់ដំណាក់កាលថ្មី ក៏ដូចជាធ្វើឲ្យអ្នកប្រើប្រាស់កាន់តែច្រើនពិតជាយល់ថា “ការជ្រើសរើស BYD គឺស្មើនឹងការជ្រើសរើសអនាគត”។

 

BYD M9 Super Hybrid ៖ កំណត់និយមន័យថ្មីនៃការធ្វើដំណើរប្រណិតដោយថាមពលថ្មី

 

រថយន្តប្រណិតប្រភេទ MPV ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារក្រៅប្រទេស ក៏បានបង្ហាញខ្លួនជាមួយ BYD Seal 5 Super Hybrid ដែរគឺ BYD M9 Super Hybrid BYD M9 Advanced$58,800BYD M9 Premium $66,800

BYD M9 Super Hybrid ផ្ដោតលើ បច្ចេកវិទ្យា, សុវត្ថិភាព និងផាសុកភាព ដែលស័ក្តិសមទាំងសម្រាប់គ្រួសារ និងអាជីវកម្ម ដោយនាំមកនូវបទពិសោធន៍ធ្វើដំណើរប្រណិតដែលមិនធ្លាប់មានពីមុនមក ដល់អ្នកប្រើប្រាស់កម្រិតខ្ពស់នៅកម្ពុជា។  

 

ការបង្ហាញខ្លួនរបស់ M9 បង្ហាញថា BYD កំពុងបន្តពង្រីកប្រភេទផលិតផលរបស់ខ្លួនឆ្ពោះទៅរកការប្រើប្រាស់ដ៏សម្បូរបែប។

 

Photo 2025 10 13 20 03 22

 

រោងចក្រខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ៖ ទំនុកចិត្តនិងការប្តេជ្ញាចិត្តរបស់ BYD ចំពោះកម្ពុជា

 

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រោងចក្រ BYD នៅខេត្តព្រះសីហនុ បានឈានចូលដល់ដំណាក់កាលបញ្ចប់ហើយ ហើយត្រៀមនឹងចាប់ផ្តើមដំណើរការផលិតជាផ្លូវការក្នុងពេលឆាប់ៗនេះ។

នៅពេលអនាគត, ម៉ូដែលសំខាន់ៗដែល BYD លក់នៅកម្ពុជានឹងត្រូវបាន ផលិតនិងដំឡើងក្នុងស្រុក។ នេះមិនត្រឹមតែមានន័យថា ការផ្គត់ផ្គង់មានប្រសិទ្ធភាព និងការចែកចាយកាន់តែលឿនប៉ុណ្ណោះទេ ថែមទាំងនឹងបង្កើត ឱកាសការងារ ជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចតំបន់។

 

ការរៀបចំនេះ បង្ហាញយ៉ាងពេញលេញនូវ ទំនុកចិត្តរយៈពេលវែង របស់ BYD ចំពោះទីផ្សារកម្ពុជា ព្រមទាំងបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការ "អភិវឌ្ឍន៍មូលដ្ឋាន និងបង្កើតអនាគតឈ្នះ-ឈ្នះ"

 

BYD មិនត្រឹមតែនាំយកផលិតផលទំនើបៗមកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ សមត្ថភាពផលិត, ទស្សនៈបច្ចេកវិទ្យា និងខ្សែសង្វាក់ឧស្សាហកម្មបៃតង ចូលមកក្នុងប្រទេសកម្ពុជាទៀតផង។

 

នៅពេលអនាគត, អ្នកប្រើប្រាស់កម្ពុជានឹងទទួលបាននូវ "យុគសម័យយានយន្តថាមពលថ្មីដែលផលិតនៅក្នុងស្រុក" យ៉ាងពិតប្រាកដ។

 

Photo 2025 10 13 20 03 22 (2)

 

ការពង្រីកបណ្តាញចែកចាយ និងការធានាសេវាកម្ម៖ ធ្វើឲ្យទំនុកចិត្តកាន់តែកក់ក្ដៅ

 

ទាក់ទងនឹងការពង្រីកបណ្តាញចែកចាយ, ហាងធំ (Flagship Store) របស់ BYD នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន នឹងបើកជាផ្លូវការនៅខែវិច្ឆិកា។ សាខានៅ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏នឹងបើកដំណើរការជាបន្តបន្ទាប់។ នៅពេលនោះ, បណ្តាញលក់និងសេវាកម្មក្រោយពេលលក់របស់ BYD នឹងគ្របដណ្ដប់ខេត្តក្រុងសំខាន់ៗរបស់កម្ពុជា ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍សេវាកម្មកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

 

Photo 2025 10 13 20 12 41

 

ចំពោះសេវាកម្មក្រោយពេលលក់, តំបន់រាជធានីភ្នំពេញ គ្រោងនឹងបន្ថែមមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់ចំនួនពីរទៀត ដែលនឹងនាំឲ្យមជ្ឈមណ្ឌលសេវាកម្មក្រោយពេលលក់សរុបនៅភ្នំពេញកើនដល់ ៤      កន្លែង។ BYD យល់យ៉ាងច្បាស់ថា កម្លាំងរបស់ម៉ាកយីហោគឺកើតចេញពីការទុកចិត្ត, ហើយការទុកចិត្តគឺកើតចេញពីសេវាកម្មល្អអស់ពីចិត្ត គ្រប់ពេលវេលា។

 

បើកដំណើរការពិព័រណ៍បច្ចេកវិទ្យា ៖ ទទួលយកអារម្មណ៍ពីថាមពលរថយន្តថាមពលថ្មីរបស់ប្រទេសចិន

 

ចាប់ពីថ្ងៃទី ១៣ ខែ តុលា តទៅ, ពិព័រណ៍បច្ចេកវិទ្យា BYD នឹងបើកសម្ពោធយ៉ាងអធិកអធមនៅ ផ្សារទំនើប AEON Mall 2 ក្នុងរាជធានីភ្នំពេញ។

 

សាធារណជនអាចទទួលបានបទពិសោធន៍ផ្ទាល់ពីបច្ចេកវិទ្យាឈានមុខគេរបស់ BYD ក្នុងវិស័យ សុវត្ថិភាពថ្ម, បច្ចេកវិទ្យាបើកបរដោយអគ្គិសនី, កាប៊ីនឆ្លាតវៃ និងការបើកបរដោយស្វ័យប្រវត្តិ

 

នេះមិនត្រឹមតែជាការបង្ហាញបច្ចេកវិទ្យាប៉ុណ្ណោះទេ តែជាការបញ្ជូនគំនិតមួយ៖ BYD សង្ឃឹមថានឹងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនជឿជាក់ថា - ការច្នៃប្រឌិតបច្ចេកវិទ្យាអាចបំពេញនូវសេចក្តីប្រាថ្នារបស់មនុស្សឆ្ពោះទៅកាន់ជីវិតកាន់តែល្អប្រសើរ។

 

Photo 2025 10 13 20 03 22 (3)

 

ធ្វើឲ្យបច្ចេកវិទ្យាមានតម្លៃ, ធ្វើឲ្យអនាគតកាន់តែប្រសើរ

 

មិនថាការច្នៃប្រឌិតផលិតផល, ការសាងសង់រោងចក្រ, ឬការពង្រឹងប្រព័ន្ធសេវាកម្មនោះទេ, BYD តែងតែប្រកាន់ខ្ជាប់នូវបំណងដើមមួយគឺ "ប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើអោយជីវិតកាន់តែប្រសើរ"

 

នៅកម្ពុជា, BYD មិនត្រឹមតែជាម៉ាកយីហោរថយន្តប៉ុណ្ណោះទេ តែជាកម្លាំងមួយដែលជំរុញការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។ ការសម្រេចបានរោងចក្ររថយន្តដឹកអ្នកដំណើរនៅខេត្តព្រះសីហនុរបស់ BYD ជានិមិត្តរូបនៃការចាប់ដៃគ្នា រវាង BYD និងកម្ពុជា ដើម្បីបង្កើតអនាគតរួមគ្នា។ 

 

Photo 2025 10 13 20 03 23

 

BYD មិនត្រឹមតែជា "អ្នកជំរុញ" ការធ្វើដំណើរបៃតងនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជា "អ្នកកសាង" នូវ "ទំនាក់ទំនងភាពជាដៃគូបៃតង" រវាងប្រទេសចិន និងកម្ពុជាផងដែរ។

 

នៅពេលអនាគត, BYD នឹងបន្តចាប់ដៃជាមួយកម្ពុជា ដើម្បីធ្វើឲ្យកង់រថយន្តបៃតងបើកបរលើគ្រប់ដងផ្លូវ និងធ្វើឲ្យពន្លឺបច្ចេកវិទ្យាបំភ្លឺគ្រប់គ្រួសារ។ ពីព្រោះយើងជឿជាក់យ៉ាងមុតមាំថា៖ អនាគតបៃតង មិនមែនជា   សុបិន្តដែលមិនអាចទៅរួចនោះទេ តែជាការពិតដែលកើតចេញពីការចាប់ដៃគ្នារវាងចិន-កម្ពុជា ដោយដើរទៅមុខមួយជំហានម្តងៗ!

 

7

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia