​​​​ដំណឹងល្អ ​! ​អ្នក​​​​ដែល​នៅក្នុង​បុរីមួយ​នេះ​អាចនឹងបានប្រើអ៊ី​ធើណេត​​ 5G មុនគេ​ ​​ ខណ​:​​​ក្រ​​សួង​កំពុង​ស្នើរ​សុំ​​​​​​​​​
Pheakdey Prem
JANUARY 29 2023
យានយន្ត
901 views
1 min read

ដោយ​​សារ​​​នៅ​តាមបុរី​​​ជាច្រើន​​​ជុំ​​វិញ​ទីក្រុង​​​ភ្នំពេញ​​ ​​ជួប​​នូវ​​ផលពិបាក​រឿង​​​​​​​​​​​មិន​សូវ​មាន​សេវា​​អ៊ី​​ធើណេត​​សម្រាប់ប្រើ​ប្រាស់​ ​ ក៏ដូច​​​ជា​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​​​​​នៅក្នុង​បុរី​​ត្រូវ​ការ​​​​​​​អ៊ី​ធើណេត​​​​ល្បឿនលឿន​​​ប្រើ​​ ​ដូច្នេះ​​​​​ក្រសួង​​​បាន​​​រៀប​ចំ​​​ស្នើរសុំ​​រដ្ឋភិបាល​​​​​​​​​ឲ្យ​បំពាក់​ អ៊ីធើណេត​ 5G នៅ​ក្នុង​បុរី​ប៉េង​ហួត ​​​​បឹងស្នោរ​​ ​បាន​ប្រើ​មុន​គេ​។​

327040524 1992865724392086 8462041871741164581 N

យោងតាម​​ការ​​​​​ចេញ​ផ្សាយ​​ពី​​​ ក្រសួង​​​​ប្រៃ​សណី​យ៍​​​ និង​​​ទូរ​គម​នាគម​ន៍ បាន​ឲ្យដឹង​ថា​ ​​​ឯក​ឧ​ត្តម​ ជា​ វ៉ាន់​ដេត​​ រដ្ឋ​មន្ត្រី​​​ក្រសួង​​​ប្រៃសណីយ៍​និង​ ទូរ​គ​ម​​នាគម​ន៍​​​​​ទូរគមនាគមន៍ ​​បាន​បង្ហាញ​ពី​​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​​​នូវគុណ​ភាព​​សេវា​ទូរ​គម​នាគមន៍នៅ​បុរី​ ប៉េង​ហួត​ បឹងស្នោរ​ឲ្យ​ល្អ​ជាងមុន​ ៧០% ។​​

325347298 5796345200455652 4496341013287858587 N

ឆ្លៀតក្នុងនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលបំណងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា​ 5G នាពេលអនាគត​ នៅបុរីប៉េងហួត មុនគេ​ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើបានទាំង​ 4G និង​ 5G​ ឱ្យបានកាន់តែច្រើន​ ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿង។

គួរ​ជំ​រាប​ផងដែរ​ថា​ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិកររហូតដល់ ៣ក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី២៧ ខែមករា ស្ថានីយ៍អង់តែនបន្ថែមចំនួន​២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក៕

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia