អស់ទាស់! Boston Dynamics បញ្ចេញមនុស្សយន្តថ្មី លឿនក៏លឿន ខ្លាំងក៏ខ្លាំង មនុស្សល្មមៗ ចាញ់រូបូតនេះហើយ
Sakada Techie
APRIL 18 2024
នវានុវត្តន៍
68 views
1 min read

Boston Dynamics បានធ្វើឱ្យពិភពលោកបើកភ្នែកធំៗ ក្នុងវិស័យរូបូតិច ជាមួយនឹងការបញ្ចេញនូវវីដេអូឃ្លីបខ្លីលើYouTube ទៅលើប្រភេទមនុស្សយន្ត Atlas ដែលមានរូបរាងបីដូចជាមនុស្សតូចច្រឡឹងរាងស្លីម តែមានសមត្ថភាពមិនធម្មតា ហក់លោតខ្លាំងជាងរូបូត Atlas ជំនាន់មុនទៀត។

ទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញហើយរូបូត Atlas ដើម ដែលគេល្បីរឿងលោតហក់ត្រឡប់ក្រោយ ប៉ុន្តែរូបូតសេរ៊ីចាស់នោះគេប្រើប្រភេទបូម អ៊ីដ្រូលិក ក្នុងការធ្វើឱ្យវាមានចលនា តែសម្រាប់ Atlas សេរ៊ីថ្មី All New Atlas នេះប្រើអគ្គិសនីសុទ្ធតែម្ដង ធ្វើឱ្យវាកាន់តែស្ថាត់ ស្រាល ហើយបើមើលតាមវីដេអូរូបូតនេះមានលក្ខណៈបត់បែនបានច្រើនមែនទែន។

លក្ខណៈសម្បត្តិ Specs លម្អិតខាង Boston Dynamics មិនទាន់បញ្ចេញនោះទេ ប៉ុន្តែគេដឹងច្បាស់ថា Atlas ជំនាន់ចុងក្រោយនេះខ្លាំង ជាងជំនាន់មុនឆ្ងាយ ហើយលើសពីត្រឹមយន្តមានរាងស្រដៀងមនុស្សរូបូតនេះធ្វើការបានលើសពីមនុស្សឆ្ងាយ។

ការប្រកាសរបស់ Boston Dynamics ដែលជាអ្នកលេងជើងចាស់ក្នុងវិស័យរូបូតតិចនេះ ជាការឆ្លើយតបដោយប្រយោលទៅនឹងគម្រោងលាក់ៗរបស់ Tesla លើ Project Optimus ជារូបូតបែបមនុស្សយន្តស្រដៀងគ្នានេះ ហើយក្នុងគោលដៅដូចគ្នាគឺប្រើប្រាស់សម្រាប់ ឧស្សាហកម្ម ឬ ក៏ជួយមនុស្សក្នុងគ្រាអាសន្ន និង ធ្វើការមិនចាំបាច់ត្រូវការមនុស្ស។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia