​​​បែក​ធ្លាយ​​!​ ​ក្រុមហ៊ុន​​ BMW គម្រោង​យក​​​ថ្ម​​ទំហំ​ 4680 របស់​​ Tesla មក​បំពាក់​ឲ្យ​​រ​ថយន្តអគ្គិសនី​ខ្លួន
Pheakdey Prem
AUGUST 18 2022
យានយន្ត
145 views
1 min read

​ក្រុមហ៊ុន​​យក្ស​​ធំ​​​ BMW ដែល​មាន​បទ​ពិសោធន៍លើ​​រថយន្ត​​ទំនើប​ៗ បែ​ប​ស្ព័រ​​​​មាន​អាយុ​កាល​​​​ ១០៦​ឆ្នាំ​​ហើយ​ ពេល​នេះ​​​​​​​​​កំពុ​​ង​​​​គ្រោង​ខ្ចី​​​​​​​​​​បច្ចេកវិទ្យា​​ថ្ម​​​​​រថយន្ត​​​អគ្គិសនីពីខាង​​​​​​ក្រុមហ៊ុន​​​​​​កំពុងតែល្បី​ឈ្មោះ​​​​​​បោះ​​​សំឡេងលើការ​លក់​រថយន្ត​​​​​អគ្គិសនី​(EVs) បាន​ច្រើន​​ជា​ង​គេ​ ​ដោយ​អាយុ​១៩ ទើប​តែ​មានពេញ​វ័យ​​នោះ​ទេ​​ ។

១

បើ​យោងតាម​​​​​គេហទំព័រ​​ Electrek.co បាន​ឲ្យដឹថា​​​ ​​​BMW ​​បំណង​​ចង់​យកកោ​សិកា​ថ្មទំហំ​ធំ​ 4680 (46mm x 80mm)ជាផលិត​ថ្មី​របស់​​ Tesla  ដោយ​​​​ត្រូវបាន​​​ផ្គត់​ផ្គង់​​​ពី​​ដៃគូសហការ​​ជាមួយ​នឹងក្រុមហ៊ុនផលិតថ្ម​​ EVE Energy Co Ltd  ក្នុងប្រទេស​ចិន​ ។​

2

បើ​​​​​យោងតាម​ប្រភព​ពី Reuters បាន​ឲ្យដឹងថា កាល​ពី​ពេល​ថ្មី​​​ៗនេះ​ ​ក្រុមហ៊ុន​ EVE Energy Co Ltd បាន​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រ​ម​ព្រៀង​​ផ្គត់​ផ្គង់​​​ថាមពល​កោ​សិកា​ថ្ម​​ទំហំ​ 4680 ​របស់​ Tesla  ទៅ​កាន់​ក្រុមហ៊ុន​​ BMW ​ក្នុង​​​គោល​បំណង​​​​ដើម្បី​​​​​​​ត្រៀម​ខ្លួន​វាយលុក​ទី​ផ្សារ​​​​​រថយន្ត​អគ្គិសនី​នៅ​​អឺរ៉ុប​​​នៅឆ្នាំ២០២៥ ។​

Electric Models

​​​​​គួរបញ្ជាក់​ផងដែរថា ចំពោះកោ​សិកា​ថ្ម​ប្រភេទ​ 4680 ​ត្រូវបាន​​ក្រុមហ៊ុន​ Tesla រកឃើញ​និង​សិក្សា​​ស្រាវជ្រាវ​លេចជារូបរាង​មក​តាំង​ពី​ឆ្នាំ​២០២០ ​គិត​មក​ដល់​​​នេះ ថ្ម​ប្រភេទ 4680 ត្រូវ​បាន​បំពាក់​លើ​រថយន្តអគ្គិសនី​​​ Tesla Model Y នៅ​រោងចក្រ Gigafactory Texas ​ នៅ​រដ្ឋ​តិចសាស់​​ដែលជាតំបន់​កណ្តាល​ភាគ​ខាងត្បូងនៃ​សហរដ្ឋ​អាមេរិក​ ៕

អត្ថបទដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia