រូបិយប័ណ្ណឌីជីថល Bitcoin បានឈានដល់ចំណុចប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានកើនឡើងដល់តម្លៃ ១០០,០០០ ដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០៩ នេះបើតាមទិន្នន័យបង្ហាញនៅលើគេហទំព័រ CoinMarketCap។
Bitcoin ដែលត្រូវបានបង្កើតឡើងដោយជនអនាមិកមួយរូបឬមួយក្រុមគឺ Satoshi Nakamoto បានក្លាយជារូបិយប័ណ្ណឌីជីថលដ៏ពេញនិយមមួយនៅលើពិភពលោក ដោយវាដំណើរការលើបច្ចេកវិទ្យា Blockchain ដែលធានាបាននូវសុវត្ថិភាព និងតម្លាភាព។
ទោះបីជាការកើនឡើងនេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាច្រើនក៏ដោយ ធនាគារជាតិនៃកម្ពុជាធ្លាប់បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនទទួលស្គាល់ឧបករណ៍ Bitcoin និង ឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែល ជារូបិយបណ្ណ ឬ ជាឧបករណ៍ទូរទាត់ស្របច្បាប់នៅប្រទេសកម្ពុជាទេ។
អ្នកវិភាគមួយចំនួនក៏ធ្លាប់ព្រមានដែរថា ទីផ្សារ Cryptocurrency នៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ហើយតម្លៃអាចមានការប្រែប្រួលយ៉ាងខ្លាំងនិងឆាប់រហ័ស។