មានអ្នកវិទ្យាសាស្ត្រជាច្រើនបានព្យាករណ៍ទុកមុនថានាពេលអនាគតពិភពលោកយើងនឹងជួបគ្រោះថ្នាក់មហន្តរាយជាច្រើន ដែលបណ្ដាលមកពីការបំពុលបរិយាកាសដូចជា សារធាតុគីមី និងឧស្ម័នពុលបានភាយចេញពីឧស្សាហកម្មធំៗ និង គ្រឿងយន្តជាដើម។
កាលពីថ្មីៗនេះគេហទំព័រ Bloomberg បានឲ្យដឺងថា ក្រុមហ៊ុន Breakthrough Energy Ventures (BEV) ដែលដឹងនាំដោយលោក Bill Gate បានរួមសហការគ្នាបង្កើតនូវបច្ចេកវិទ្យាថ្មី Verdox ដើម្បីចាប់យកការបំភាយឧស្ម័នកាបូនចេញពីអាកាស។
តាមប្រភពដដែលបានឲ្យដឹងថា តាមបណ្ដារប្រទេសនៅប៉ែកអឺរ៉ុបគេឃើញថាមានការនិយមជាច្រើនទៅលើការនិយោគក្នុងវិស័យឧស្សាហកម្មចាប់យកឧស្ម័នកាបូនិចដោយពួកអ្នកវិនិយោកទាំងនោះបានឃើញនូវសក្ដានុពុលពីឧស្ម័នមួយនេះ ទើបមានក្រុមហ៊ុន BEV បានដាក់នូវបច្ចេកវិទ្យាថ្មីរបស់ខ្លួនឲ្យចាប់យកឧស្ម័នកាបូនមួយនេះ ដើម្បីបំលែងឧស្ម័នមួយនេះទៅជាវត្ថុប្រយោជន៍ ហើយនិងជួយបញ្ជាស់នូវបញ្ហាគ្រោះមហន្តរាយរបស់ពិភពលោកបានទៀតផង។
ម្យ៉ាងវិញទៀតបច្ចេកវិទ្យាមួយនេះមិនទាន់បានបើកដំណើររាប់រយនោះទេ តែគេបានដាក់ក្នុងមន្ទីរពិសោធន៍ដើម្បីសិក្សាបន្ថែមទៀត ។ដោយឡែកលោក Bill Gate បណ្ដាក់ទុនទឹកប្រាក់ចំនួន ៨០លានដុល្លារ ដើម្បីឲ្យគម្រោងមួយនេះលេចខ្លួនឡើង ហើយពង្រីកឧស្សាហកម្មចាប់យកឧស្ម័នកាបូនិចឲ្យមានការរីកចម្រើន និងឆ្ពោះទៅរកភាពជោគជ័យ។