មិនមែន iPhone! ទូរស័ព្ទយីហោ១នេះ ជាប់ចំណាត់ថ្នាក់លេខមួយ លក់ដាច់បំផុតលើពិភពលោក
SOKLY - កូនផ្កាឈូក
MARCH 2 2025
អេឡិចត្រូនិក
11.3 K views
1 min read

យោងតាមរបាយការណ៍ពី OBERLO បានបង្ហាញឱ្យឃើញថា ស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុនដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូងគឺ Samsung ជាប់ចំណាត់ថ្នាក់ជា ប្រេនទូរស័ព្ទដៃដែលលក់ដាក់បំផុតប្រចាំឆ្នាំ២០២៤ ខណៈ iPhone របស់ក្រុមហ៊ុន​ Apple ឈរលើលំដាប់ទី២។

Screenshot 2025 03 02 164017

ប្រភពដដែលបានឱ្យដឹងទៀតថា គិតត្រឹមត្រីមាសទី៣នៃឆ្នាំ២០២៤ យីហោទូរស័ព្ទដៃ Samsung មានចំណែកទីផ្សារ 18.3% នៃចំណែកទីផ្សារនៃការនាំចេញស្មាតហ្វូនសកល ស្របជាមួយនឹងចំនូននៃការលក់ចេញប្រមាណ 57.8លានគ្រឿង។

Screenshot 2025 03 02 164417

គួររំឭកផងដែរថាយីហោទូរស័ព្ទដៃរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ តែងតែឈរនៅក្នុងលំដាប់ក្រុមហ៊ុនផលិតទូរស័ព្ទដៃធំជាងគេនៅលើពិភពលោក។ ស្មាតហ្វូនរបស់ Samsung មានលក្ខណៈពិសេសជាច្រើន និងមានបច្ចេកវិទ្យាថ្មីៗដែលបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានគ្រប់កម្រិត។

សូមជម្រាបផងដែរថា Samsung អាចទាក់ទាញចិត្តអ្នកប្រើប្រាស់បានតាមរយៈ កាមេរ៉ាកម្រិតខ្ពស់, អេក្រង់ Dynamic AMOLED, ការរចនាប្រកបដោយភាពច្នៃប្រឌិតថ្មីៗ, ដំណើរការដោយ One UI (ផ្អែកលើ Android), ព្រមទាំងមានភាពបត់បែនទៅតាមតម្រូវការគ្រប់យ៉ាងរបស់អ្នកប្រើប្រាស់៕

갤럭시 S25 시리즈

800x400 Samsung S25 Trade In

71208ou9v Ll. Ac U F1000,1000 Q L80

Images (6)

អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia