រដ្ឋាភិបាលចិនផ្តល់លុយរាប់រយដុល្លារ ឲ្យប្រជារាស្រ្តខ្លួន ដើម្បីទិញឡានអគ្គិសនី
Pheakdey Prem
JUNE 29 2022
យានយន្ត
211 views
2 mins read

យោងតា​ម​ការចេញ​​​ផ្សាយ​ពីគេហទំព័រ​របស់​ scmp.com  បាន​ឲ្យដឹងថា​ រាជរដ្ឋាភិបាល​នៅឯ​ប្រទេស​ចិនបានឧបត្ថម្ភ ជាសាច់ប្រាក់ រាប់​រយ​ដុល្លារ​ សម្រាប់​ជាការ​​​​លើ​កទឹកចិត្ត​ដល់​​​​ប្រជា​​​ជ​ន​​ដែល​បា​នប្តូ​រចិត្ត​​ពី​រថយន្ត​ចំហេះ​ក្នុង​ (ICE ) មកប្រើជារថយន្ត​អគ្គិសនី ​(EV)វិញ​ និង​​​អ្នក​​ដែល​បាន​ទិញរថយន្ត​អគ្គិសនី​​សុទ្ធមកជិះ​ ។​ មិន​ថា​​ប៉ុណ្ណោះ​​ ​​រដ្ឋាភិបាល​ចិន​​បានកំពុងតែពិភាក្សា​​រឿង​​លើកលែងពន្ធ​ចំពោះ​​​ រថយន្ត​អគ្គិសនី​ គ្រប់ប្រភេទ​ផងដែរ ។

China: Covid lockdowns are causing chaos in the world's biggest car market  - CNN

Beijing unveils plan to build international consumption center city - CGTN

​ទីក្រុង Wuhan និង ទីក្រុងប៉េកាំន​​​ បាន​ចូល​រួម​ចំណែក​​ ​ក្នុង​ការ​​អភិវឌ្ឍ​ និងលើកកម្ពស់​​​វិស័យ​យានយន្តអគ្គិសនី ​នៅក្នុងទី​ក្រុងរៀងៗខ្លួន ដើម្បី​ធ្វើឲ្យកំណើនភាគរយ​នៃអ្នកប្រើប្រាស់​រថយន្តអគ្គិសនី កើន​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​  ដោយ​ទី​ក្រុង Wuhan  បាន​ផ្តល់​នូវ​ប្រាក់ឧបត្ថម្ភចំនួន​ ៨០០០ យន់ និង ទីក្រុង ប៉េកាំង​ បាន​ផ្តល់​​នូវថវិកាឧបត្ថម្ភ​រហូតដល់ ១០០០០ យន់​ ( ១៤៩៥ ដុល្លារ​សហរដ្ឋអាមេរិក​ ) ទៅកាន់​ប្រជាជន​​​ណា​​ដែល​ទិញ​រថយន្តអគ្គិសនី ​ព្រម​ទាំងអ្នក​ដែលសម្រេ​ចចិត្ត​ប្តូរ​​​​​ពី​រថយន្តចំហេះ​ក្នុង (ICE) ​ជំនួយ​ដោយរថយន្តអគ្គិសនី​អគ្គិសនី​​ ។

Novel human virus? Pneumonia cases linked to seafood market in China stir  concern | Science | AAAS

​យ៉ាងណាមិញ​ ការ​លក់រថយន្ត​អគ្គិសនី​ នៅក្នុងស្រុកចិន ត្រូវបាន​គេរំពឹងទុក​ថា​ នឹង​អាចកើន​ឡើ​ង​ ៨៤% ពី​មួយ​ឆ្នាំទៅមួយឆ្នាំ​ អាចឡើងដល់​ ៥.៥ លានគ្រឿង​​​​ ក្នុងឆ្នាំ ២០២២ នេះ​បើយោងតាម​ការព្យាកណ៍​របស់​ China Passenger Car Association ។

Volkswagen electric vehicles are assembled at a factory operated with local partner SAIC Motor, in Shanghai. Local Chinese governments are offering cash subsidies to boost sales of green cars. Photo: Bloomberg

​​​​​បើ​យោង​តាម​ប្រភពខាងលើ​បាន​ឲ្យដឹងទៀតថា​​ កាលពី​សប្តាហ៍មុន​ ក្រុមប្រឹក្សា​​គណ:រដ្ឋមន្ត្រី​​របស់​ប្រទេសចិន​ កំពុង​ព្យាយាម​រក​ដំណោះ​ស្រាយ​ធ្វើ​យ៉ាងណា បញ្ចុះតម្លៃ​ពន្ធ​​លើរថយន្តអគ្គិសនី នៅ​ចុងឆ្នាំ ២០២២ នេះ ដើម្បី​ឲ្យ​​ប្រជាជន​អាចទិញរថយន្ត​អគ្គិសនី​មាន​ថាមពល​អាចរត់​ចម្ងាយ ចាប់​ពី​៤០០ គ.មឡើងទៅ​ ក្នុងតម្លៃជាមធ្យម​  ២០០ ពាន់​យន់ ឬ​ក្បែរ ៣ ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ៕​

អត្ថបទ​ដោយ ៖ ព្រឹម ភក្តី ​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia