ឆ្លាតមែន! ស្ត្រីវ័យ៤១ឆ្នាំ ប្រើលុ.យតិចជាង១$ អាចរកចំណូ.លបាន១២ម៉ឺ.ន$/១ឆ្នាំ ដោយធ្វើរឿងសាមញ្ញ៣នេះ លើបណ្ដាញសង្គម
SOKLY - កូនផ្កាឈូក
MARCH 27 2025
ឌីជីថល
2.5 K views
2 mins read

គ្រូមត្តេយ្យវ័យ៤១ឆ្នាំ អ្នកស្រី Becky Powell បានចាយទុនមិនដល់១ដុល្លារ បង្កើតរបរមួយលើបណ្ដាញសង្គមឌីជីថល រកប្រាក់ចំណូលបានដល់ ១២៥,៥០០ដុល្លារ ក្នុងមួយឆ្នាំ ជួយដោះបំណុលកម្ចីសិស្សរបស់ខ្លួននិងស្វាមី ទោះបីអត់ធ្វើការក៏លុយហូរចូលកុងធនាគារដែរ តាមរយៈសកម្មភាពសាមញ្ញទាំង៣ ខាងក្រោមនេះ៖

ទី១/. ប្រើជំនាញទាញចំណូល៖ Powell ជាគ្រូមត្តេយ្យសិក្សា គាត់មានតួនាទីជួយពង្រឹងមូលដ្ឋានគ្រឹះកុមារតូចៗឱ្យចេះអាននិងសរសេរអក្សរ។ ការងារនេះតម្រូវឱ្យគាត់បង្កើតកិច្ចការផ្សេងៗ ដើម្បីឱ្យសិស្សរៀនឆាប់ចេះ ដូចជាការកែច្នៃអក្សរព្រៀងឱ្យសិស្សសរសេរតាម ឬ រចនា រូបភាពស្អាតៗដើម្បីឱ្យសិស្សចាប់អារម្មណ៍ចង់រៀនជាដើម។ អ្នកស្រីបានប្រាប់សារព័ត៌មាន CNBC ថា «ខ្ញុំតែងតែបង្កើតសៀវភៅសន្លឹកកិច្ចការ ដែលរចនាឡើងដើម្បីជួយបង្រៀនអក្ខរកម្មដល់សិស្សតូចៗ»។

ក្រោយមក Powell បានសាកល្បងបង្ហោះសន្លឹកកិច្ចការរបស់ខ្លួនទៅលើបណ្ដាញសង្គម លុះបានមួយរយៈអ្នកស្រីក៏ចាប់អារម្មណ៍ថា សន្លឹកកិច្ចការរបស់គាត់ គឺអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជាខ្លាំង ជាពិសេសអ្នកដែលមានកូនតូចៗ។ ដូច្នេះហើយគាត់ក៏សម្រេចចិត្តបង្កើត ហាងឌីជីថលមួយនៅលើ Website និងដាក់លក់សន្លឹកកិច្ចការរបស់គាត់នៅលើនោះ។ ក្នុងរយៈពេលមិនប៉ុន្មានខែផង អ្នកស្រីអាចរកលុយបានគ្រប់គ្រាន់សម្រាប់បង់ថ្លៃធានារ៉ាប់រងឡាន និងបង់កម្ចីសិស្សប្រចាំខែរបស់ខ្លួននិងស្វាមីថែមទៀតផង។

Img 8910

ទី២/. យកការងារធ្វើជាមន្ទីរពិសោធន៍៖ Powell បាននិយាយថា «ថ្នាក់រៀនគឺជាមន្ទីរពិសោធន៍ ដែលអាចស្រាវជ្រាវរកជំនាញពិសេសសម្រាប់បំពេញចន្លោះខ្វះខាតនៅលើទីផ្សារ ដូចជាជំនាញជួយកុមារឱ្យចេះអានជាដើម»។ អ្នកស្រីតែងតែចំណាយពេលរចនាសន្លឹកកិច្ចការនៅរៀងរាល់ពេលវិស្សមកាល ដូច្នេះវាមិនធ្វើឱ្យប៉ះពាល់ទៅលើម៉ោងការងារឡើយ។ មិនប៉ុន្មានឆ្នាំផង នៅលើ Website របស់ Powell មានសៀវភៅសរុប២០ក្បាល មានសន្លឹកកិច្ចការរាប់រយផ្សេងៗគ្នា ដែលដាក់ឱ្យទាញយកឥតគិតថ្លៃរហូតដល់កញ្ចប់ដែលត្រូវបង់ប្រាក់ ៣០ដុល្លារ។

Img 8909

ទី៣/. ខ្វះអ្វីរៀនហ្នឹង៖ បើទោះបីជា របរមួយនេះ អាចទាញចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំក៏ដោយ ក៏អ្នកស្រី Powell នៅតែបន្តអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាប្រចាំ។ ក្រៅពីការខិតខំបង្កើតគំនិតថ្មីៗដើម្បីឱ្យកូនសិស្សរបស់ខ្លួនរៀនឆាប់ចេះ Powell ក៏បានវិនិយោគលើជំនាញរឹងសំខាន់មួយទៀតគឺការ Design។ គាត់បានចំណាយលុយជាវវគ្គសិក្សាបច្ចេកទេស Design ដោយប្រើកុំព្យូទ័រ និងចូលរៀនវគ្គសិក្សាផ្សេងៗទៀត ទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

អ្នកស្រី Powell បានគូសបញ្ជាក់ផងដែរថា ប្រាក់ចំណូលនឹងកើនឡើងនៅពេលដែលយើងមានជំនាញមួយពិតប្រាកដ ហើយយើងខ្លួនឯងចេះសម្លឹងមើលចំណុចខ្វះខាតលើទីផ្សារ និងបំប្លែងជំនាញដែលយើងមានឱ្យកើតជាផលិតផល ឬសេវាកម្មណាមួយដែលអាចបំពេញចំណុចខ្វះខាតនោះបាន៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia