ក្តៅៗ! វៀតណាម ហាមប្រជាជនជិះម៉ូតូចាក់សាំងនៅកណ្តាលក្រុង ព្រោះមូលហេតុធំ ២នេះ
SOKLY - កូនផ្កាឈូក
JULY 20 2025
ឌីជីថល
1.3 K views
1 min read

នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម លោក Pham Minh Chinh បានប្រកាសអំពីគម្រោង ឱ្យប្រជាជនវៀតណាម បញ្ឈប់ការប្រើប្រាស់ម៉ូតូចាក់សាំង នៅក្នុងទីក្រុងហាណូយ និងហូជីមិញ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ VnExpress។

ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមធ្វើបែបនេះដោយសារតែចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុងមានការកើនឡើងខ្លាំង ហើយការប្រើប្រាស់នូវយានជំនិះ ដែលដំណើរការដោយសាំង បង្ករឱ្យមានផលប៉ះពាល់ខ្លាំងទៅលើបរិស្ថាន ដូចជាបង្កើននូវខ្យល់ពុលពេញទីក្រុង ដែលធ្វើឱ្យខ្យល់បាត់បង់គុណភាពជាដើម។

គួរជម្រាបផងដែរថា បន្ទាប់ពីការចេញផ្សាយនូវសេចក្ដីប្រកាសខាងលើនេះ មានប្រជាជនជាច្រើនបានបញ្ចេញមតិផ្សេងៗ ប៉ុន្តែរាជរដ្ឋាភិបាលវៀតណាមនៅតែរក្សាជំហរ និងលើកទឹកចិត្តឱ្យប្រជាជនងាកទៅប្រើ ម៉ូតូ និងរថយន្តអគ្គិសនី ឬមធ្យោបាយសាធារណៈផ្សេងៗវិញ ដើម្បីជាការចូលរួមជួយទៅដល់បរិស្ថាន ហើយរដ្ឋាភិបាលក៏នឹងព្យាយាមរកវិធីដើម្បីជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរជូនប្រជាជនផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia