មិនគួរឱ្យជឿ! នាឡិកាតម្លៃក្រោម៣០ដុល្លារ អាចដាក់ស៊ីម ខលចេញចូលបាន ល្អខ្លាំងសម្រាប់កូនៗ មិនចាញ់ម៉ាកថ្លៃៗទេ
SOKLY - កូនផ្កាឈូក
NOVEMBER 25 2025
អេឡិចត្រូនិក
5 views
2 mins read

ប៉ាម៉ាក់ ដែលមានកូនតូចៗ ចង់ការពារសុវត្ថិភាពរបស់ពួកគាត់ តែអត់ចង់ឱ្យកូនប្រើស្មាតហ្វូន គួរតែទិញនាឡិកាមួយនេះឱ្យកូនពាក់ តម្លៃវាក្រោម ៣០ដុល្លារទេ តែមានមុខងារសំខាន់ៗជាច្រើនដូចជា ខលចេញចូល Video Call និងភ្ជាប់ GPS បានថែមទៀតផង។

នេះគឺជានាឡិកាឆ្លាតវៃម៉ាក Awei H30 ដែលជាជម្រើសល្អបំផុតសម្រាប់ការពារសុវត្ថិភាពរបស់កូនៗ ដោយវាអាចជំនួសទូរស័ព្ទស្ទើរតែទាំងស្រុង ព្រោះវាភ្ជាប់មកជាមួយនឹងលក្ខណៈពិសេស គុណភាពលើសពីតម្លៃ ដូចជា​៖

ទី១-ដាក់ស៊ីមបាន និង Call ចេញ-ចូលបាន៖ Awei H30 គាំទ្រ 4G SIM Card អាចខលចេញ-ចូល ប្រើប្រាស់អ៊ីនធឺណេត វីដេអូខល ឬផ្ញើសារជាសម្លេងក៏បាន ថែមទាំងអាច Record សម្លេងបានទៀត។ ដោយសារវាភ្ជាប់មកជាមួយនឹងកូនកាមេរ៉ាខាងមុខ១គ្រាប់ ហេតុនេះយើងអាចប្រើវាសម្រាប់ថតរូប ឬវីដេអូខលបាន។ បើនិយាយពីសម្លេងពេលខលទូរស័ព្ទ គឺច្បាស់ល្អមែនទែន។ 

ទី២-អេក្រង់និងកម្មវិធី៖ នាឡិកានេះមានទំហំអេក្រង់ ១.៨៣អ៊ីញ ដែលវាល្មមសម្រាប់កូនក្មេង កម្រិតនៃការបង្ហាញពណ៌ក៏ច្បាស់ល្អ មិនធ្វើឱ្យប៉ះពាល់ភ្នែក។ ដោយសារតែវាដំណើរការដោយប្រព័ន្ធ Android ហេតុនេះវាមានកម្មវិធីច្រើនមែនទែន ប៉ុន្តែកម្មវិធីទាំងអស់ហ្នឹង មិនលើសពីអ្វីដែលក្មេងគួរតែប្រើទេ កុំបារម្ភ។ អ្វីដែលកាន់តែពិសេសគឺវា Support ភាសាខ្មែរ អ៊ីចឹងហើយកូនៗកាន់តែស្រួលប្រើថែមទៀត។

ទី៣-មានប៊ូតុង SOS៖ សម្រាប់ករណីបន្ទាន់កូនៗអាចចុងប៊ូតុង SOS ដែលវានឹងខលទៅកាន់ប៉ាម៉ាក់បានភ្លាមៗ ហើយប៉ាម៉ាក់ក៏អាចឆែកមើលទីតាំងរបស់កូនបានតាមរយៈ មុខងារ GPS ដែលគ្រាន់តែភ្ជាប់ជាមួយ App នៅលើទូរស័ព្ទផ្ទាល់បាន ងាយៗទេ។

ទី៤-ទំហំថ្ម និងការពារទឹក៖ បើនិយាយពីទំហំថ្មវិញ Awei H30 មានថ្មប្រហែល 400mAh ដែលវាល្មមសម្រាប់ការប្រើពេញមួយថ្ងៃ ឬលើសហ្នឹង ក្នុងករណីប្រើប្រាស់ធម្មតា។ នាឡិកានេះក៏ធន់នឹងទឹកដែរ ហើយវាក៏ភ្ជាប់ជាមួយនឹង Screen ពីមុខមកស្រាប់ អាចជួយការពារជម្រាបទឹកបានល្អ។ 

ក្រៅពីនេះវាក៏មានមុខងារ និងកម្មវិធីច្រើនទៀតមិនខុសពី Smart Watch ផ្សេងៗប៉ុន្មានទេ ដូចជាការតាមដានសុខភាព កម្មវិធីកីឡាអីជាដើម។ បើឱ្យរៀបរាប់គឺមិនអស់ទេ ព្រោះវាមានច្រើនពេក ខណៈតម្លៃអត់ស៊ីជាមួយរូបរាងនិងមុខងារទេ មិនដល់ ៣០ដុល្លារផង។ ហេតុនេះប៉ាៗម៉ាក់ៗ អាចទិញទុកឱ្យកូនៗពាក់បាន ដើម្បីការពារសុត្ថិភាពរបស់ពួកគាត់ ក៏ដូចជាបង្រៀនកូនឱ្យចេះប្រើបច្ចេកវិទ្យាដោយមិនបាច់មានទូរស័ព្ទ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia