អ្នកណាខ្លះមានបញ្ហាខ្សោយភ្នែក ពិបាកមើលកុំព្យូទ័រ ជាពិសេសត្រូវធ្វើការងារច្រើនមុខ និងមើលយូៗម៉ោង?
នេះគឺជា Aura Displays Triple Aero 15.6 Pro Max ដែលជាម៉ូនីទ័រជំនួយ មាន screen ធំៗដល់ទៅ៣ផ្ទាំង ដែលអាចបត់បែនបាន និងភ្ជាប់ទៅកុំព្យូទ័របានភ្លាមៗ ល្អខ្លាំងសម្រាប់ជួយដោះស្រាយបញ្ហាអ្នកធ្វើការច្រើនមុខលើកុំព្យូទ័រ ឬ Laptop តែ១គ្រឿង។
Aura Displays Triple Aero 15.6 Pro Max មិនត្រឹមតែជាស្គ្រីនជំនួយទូទៅទេ ប៉ុន្តែត្រូវបានភ្ជាប់មកជាមួយលក្ខណៈពិសេសជាច្រើន ដែលធ្វើឲ្យវាប្លែកជាងម៉ូនីទ័រធម្មតា ដូចជា៖
ទី១-ទំហំអេក្រង់ធំទូលាយ៖ មានផ្ទាំងអេក្រង់ដល់ទៅ 3 ផ្ទាំង ដែលគិតចូលគ្នាមានទំហំដល់ទៅ 43”។ បំពាក់មកជាមួយ Ultra-thin & Portable Design ទោះបីមាន 3 ផ្ទាំង, ម៉ូនីទ័រនេះស្ដើង និងស្រាល មានទម្ងន់ត្រឹម 3.2kg ហើយក៏អាចបត់ចូលគ្នាបាន ងាយស្រួលដាក់តាមផ្លាស់ទី។
ទី២-ការតភ្ជាប់ងាយស្រួល៖ ភ្ជាប់ទៅកុំព្យូទ័រ ឬ Laptop តែមួយបានភ្លាមៗដោយគ្រាន់តែប្រើ USB-C ឬ HDMI។
ទី៣-បំពាក់បច្ចេកវិទ្យា Smart AI Screen Adjustment៖ ម៉ូនីទ័រនេះមាន sensor អាចសម្គាល់ដឹងពីបរិយាកាស និងពន្លឺនៅជុំវិញអ្នកប្រើប្រាស់។ វាដំណើរការ Auto Brightness និង Auto color tone ដែល
អាចដំឡើង ឬទម្លាក់ពន្លឺ និងកែពណ៌អេក្រង់ទៅតាមអាកាសធាតុខាងក្រៅ ក្ដៅឬត្រជាក់ ដើម្បីជួយការពារភ្នែករបស់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើយូរៗម៉ោង ឬអ្នកមានបញ្ហាខ្សោយភ្នែកជាដើម។
តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ Triple Aero 15.6 Pro Max នេះ?



