ស្ងាត់ៗក្រុមហ៊ុន ASUS បានបញ្ចេញស្មាតហ្វូនត្រកូល Zenfone 9 ជាផ្លូវការដែល ចេញមកលើកនេះគឺខុសប្លែកពីរាល់ដងមិនតែប៉ុណ្ណោះគឺប្លែកពីក្រុមហ៊ុនដ៏ទៃថែមទៀតផងពោលគឺ ASUS បានបង្រួមខ្លួនស្មាតហ្វូនឱ្យកាន់តែតូចជាងមុន ប៉ុន្តែបានញាត់បញ្ចូលគ្រឿងកំពូលៗដូចជា RAM ថ្ម ឈីប កាមេរ៉ា និងមុខងារពិសេសៗជាច្រើនទៀត។
ដោយយោងទៅតាមការចុះផ្សាយរបស់ GSMARENA ស្មាតហ្វូនត្រកូល Zenfone 9 មួយនេះបានទំហំខ្លួនត្រឹមតែ146.6 x 68.2 និងកម្រាស់ 9.5mm តែប៉ុណ្ណោះ រួមជាមួយនឹងទម្ងន់ 165g លើសពីនេះទៅទៀត Zenfone 9 បានបំពាក់មកជាមួយនឹងឈីប Snapdragon 8+ Gen 1 ។
លើសពីនេះទៅទៀត ស្មាតហ្វូនមួយនេះបានញាត់មកជាមួយនឹង RAM ក៏ដូចជា Storage ទំហំធំចំនួន3ជម្រើសគឺ 8/128GB, 8/256, និងចុងក្រោយ 16/256 GB ជាប្រភេទ LPDDR RAM និង UFS 3.1 Storage ។ ដោយឡែកចំពោះរន្ធ micro SD card វិញគឺ ASUS មិនបានបន្ថែមវាមកជាមួយទេ។
ចំពោះរាងដ៏តូចរបស់ Zonfone 9 មួយនេះ វាមានអេក្រង់ទំហំ 5.9អិញ ប្រភេទ OLED របស់ក្រុមហ៊ុន Samsung មាន HDR10+ ហើយក្នុងទំហំអេក្រង់ដ៏តូចនេះវាអាចបង្ហាញបានដល់កម្រិត 1080 X 1200pixels រួមជាមួយនឹង Refresh Rate រហូតដល់ទៅ 120Hz ហើយសម្រាប់កម្រិតនៃការប៉ះវិញអាចឡើងដល់ 240Hz ឯណោះ។
បើនិយាយពីកាមេរ៉ាវិញ Zenfone 9 បានបំពាក់មកជាមួយនឹងលែន3គ្រាប់របស់ក្រុមហ៊ុន Sony ដោយលែនទី1មានទំហំ 50MP IMX 766 f/1.9 មានបច្ចេកវិទ្យាកាត់បន្ថយញ័រទៀតមិនតែប៉ុណ្ណោះវាអាចថតវីដេអូបានរហូតដល់ 8k 24fps និង 4K 60fps ហើយលែនទី2មានទំហំ 12MP IMX 363 ប្រភេទ Ultra-wide ហើយលែនចុងក្រោយគឺបំពាក់លើកាមេរ៉ាមុខដែលមានទំហំ 12MP ដូចគ្នា ក្នុងនោះផងដែរវាក៏អាចថតវីដេអូបានដល់ 4K 30fps ផងដែរ។
ចុងក្រោយស្មាតហ្វូនមួយនេះបានញាត់ថ្មទំហំ4300mAh ចូលក្នុងតួខ្លួនដ៏តូច ហើយចំពោះទំហំថ្មប៉ុណ្ណេះគឺលើសពីទំហំថ្មរបស់ Zenfone 8 ជំនាន់មុនទៅទៀត។
អត្ថបទដោយ៖ រិន មករា