ABA Bank បានដាក់ឱ្យប្រើប្រាស់នូវផ្ទាំងប្រើប្រាស់រចនាថ្មីសម្រាប់កម្មវិធី ABA Mobile ដែលមានឈ្មោះថា "បេតិកភណ្ឌខ្មែរ" ដែលបង្ហាញវប្បធម៌និងប្រវត្តិសាស្រ្តកម្ពុជាដ៏សម្បូរបែប។ការធ្វើបច្ចុប្បន្នភាពនេះនាំមកនូវការច្របាច់បញ្ចូលគ្នារវាងសិល្បៈប្រពៃណីកម្ពុជាជាមួយនឹងសេវាធនាគារទំនើប ដែលផ្ដល់បទពិសោធន៍ពិសេសនិងបង្កើនមោទនភាពដល់អ្នកប្រើប្រាស់។
ការរចនាបង្ហាញសញ្ញាវប្បធម៌សំខាន់ៗរបស់កម្ពុជា រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត សិល្បៈខ្មែរប្រពៃណី និងរបាំបុរាណ។ ធាតុទាំងនេះត្រូវបានបូកបញ្ចូលយ៉ាងផ្ចិតផ្ចង់នៅក្នុងផ្ទាំងប្រើប្រាស់ឬ UI ដែលផ្ដល់មិនត្រឹមតែសេវាធនាគារប៉ុណ្ណោះទេ គឺថែមទាំងបង្ហាញពី ការរក្សាមោទនភាពវប្បធម៌របស់កម្ពុជាផងដែរ។
ដើម្បីបានប្រើផ្ទាំងរចនាថ្មីនេះ អ្នកប្រើប្រាស់ត្រូវតែបើកកម្មវិធី ABA Mobile រួចរុញចុះក្រោម ចុចលើ "Change Home Screen" បន្ទាប់មកជ្រើសរើសរចនាបថ "Khmer Heritage"។
សម្រាប់អ្នកដែលមិនទាន់បានទាញយកកម្មវិធី ABA Mobile នៅឡើយនោះ អ្នកអាចទាញយកបាននៅទីតំបន់នៅតំណភ្ជាប់នេះ៖ aba.onelink.me/oRF8/ABAmobile។ តាមរយៈរចនាបថ "បេតិកភណ្ឌខ្មែឬ" នេះ ABA Bank បន្តបញ្ចូលនវានុវត្តន៍ជាមួយនឹងការទទួលស្គាល់វប្បធម៌ ដើម្បីបង្កើតបទពិសោធន៍ពិសេសៗសម្រាប់អតិថិជន។