ASUS ប្រកាសជាផ្លូវការសម្រាប់ ProArt P16 (H7606WP) នៅក្នុងទីផ្សារកម្ពុជាដែលជាកុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាលសម្រាប់អ្នកជំនាញនៅគ្រប់ទីកន្លែង
Makara Rin
JUNE 15 2025
PR
3 mins read

ភ្នំពេញ, កម្ពុជា — ថ្ងៃទី 15 មិថុនា ឆ្នាំ 2025 — ASUS បានប្រកាសជាផ្លូវការជាមួយ ProArt P16 (H7606WP) ដែលជាកុំព្យូទ័រ Copilot+ PC ចុងក្រោយគេបង្អស់ ដែលមានគោលបំណងតម្រូវទៅដល់ការងារច្នៃប្រឌិតឱ្យកាន់តែងាយស្រួលនៅគ្រប់ទីកន្លែង។ វាត្រូវបានរចនាឡើងសម្រាប់អ្នកមានជំនាញថត រចនាឌីជីថល និង creators ProArt P16 បានភ្ជាប់បច្ចេកវិទ្យាជាមួយ AI ដ៏ឆ្លាតវៃ អេក្រង់ OLED ដ៏ច្បាស់ និងអាយុកាល battery យូរអង្វែង។ ការរចនាបទស្ដើង និងងាយស្រួលយកតាមខ្លួនមួយនេះបានជួយឱ្យ creator អាចបន្តបង្កើតគំនិតថ្មីៗនៅគ្រប់ទីកន្លែង។

Photo 2025 06 15 13 23 32

បច្ចេកវិទ្យា AI​ ដ៏ខ្លាំងនៅជាមួយអ្នកគ្រប់ទីកន្លែង

ខួរក្បាលរបស់ ProArt P16 ត្រូវបានបំពាក់ជាមួយ CPU AMD Ryzen™ AI 9 HX 370 ដែលមាន NPU សមត្ថភាពខ្ពស់ 50 TOPS បើកអនុវត្តន៍ AI-assisted workflows ដោយផ្ទាល់ក្នុងពេលជាក់ស្តែង។ Copilot+ PC បានដើរតួជាឧបករណ៍មួយយ៉ាងសំខាន់ដើម្បីបង្កើនផលិតភាព និងជំនួយក្នុងការ design ក្នុងកម្មវិធីផ្សេងៗបានយ៉ាងរលូន។

ការរួមបញ្ចូលគ្នាជាមួយកម្មវិធី AI ពិសេសពី ASUS ដូចជា StoryCube ដែលជាកម្មវិធីគ្រប់គ្រងមេឌៀឆ្លាតវៃ និង MuseTree ដែលជាឧបករណ៍ច្នៃគំនិតដោយ AI — creators អាចសម្រួលការងារមុនផលិត និងអាចធ្វើការកែសម្រួលបានយ៉ាងងាយស្រួលជំនួយដល់លំហូរការងាររបស់ពួកគាត់។

ក្រាហ្វិកជំនាន់ចុងក្រោយជាមួយសមត្ថភាពខ្ពស់ និងធន់

ការបង្កើត design ផ្សេងៗត្រូវបានគាំទ្រដោយ NVIDIA® GeForce RTX™ 5070 Laptop GPU ដែលផ្ដល់នូវសមត្ថភាពខ្ពស់សម្រាប់ការធ្វើ ray-traced rendering, ការកែសម្រួលពណ៌ និងម៉ូឌែល 3D។ ជាមួយនឹង RAM 64GB LPDDR5X និង PCIe® 4.0 SSD ទំហំ 2TB ProArt P16 អាចដំណើរការគម្រោងធំៗរបស់ creators ដោយរលូន។

ប្រព័ន្ធបញ្ចេញកំដៅត្រូវបានរចនាឡើងដោយ ASUS រួមមានកង្ហារពីរប្រភេទខ្ពស់ ប្រព័ន្ធលំហូរកំដៅដ៏មានប្រសិទ្ធភាព និងសមត្ថភាពបញ្ចេញកំដៅរហូតដល់ 120W — បង្កើនស្ថិរភាពនាពេលប្រើប្រាស់ AI ឬធ្វើ rendering ក្នុងរយៈពេលយូរ។ ជាមួយនឹង battery 90Whrs សមត្ថភាពខ្ពស់ ProArt P16 អាចផ្ដល់ថាមពលប្រើប្រាស់ជាប្រចាំថ្ងៃដោយអនុញ្ញាតឱ្យ creators បន្តការងារដោយមិនមានការរំខាន ទោះស្ថិតនៅក្រៅទីក្រុង ឬទៅកំសាន្តនៅកន្លែងផ្សេងក៏ដោយ។

Photo 2025 06 15 13 23 50

ទទួលយកទស្សនីយភាពកាន់តែច្បាស់ជាមួយ 4K OLED និងប្រព័ន្ធសំឡេងដ៏ពិរោះ

ProArt P16 ត្រូវបានបំពាក់ជាមួយអេក្រង់ OLED HDR 4K ទំហំ 16 អ៊ីញ ដែលមានសមាមាត្ររូបភាព 16:10 និងគាំទ្រជាមួយ stylus ផងដែរសមស្របសម្រាប់ការកាត់តលម្អិត កែសម្រួលពណ៌ និងគំនូរឌីជីថលផ្សេងៗ។ ជាមួយនឹង DCI-P3 color gamut និងពណ៌ខ្មៅជាក់លាក់ វាផ្ដល់ភាពខុសគ្នា និងភាពច្បាស់ដ៏អស្ចារ្យ — ជាជម្រើសដ៏ល្អសម្រាប់ creators ដែលតម្រូវការការពិតប្រាកដក្នុងពណ៌។

Photo 2025 06 15 13 23 47

សម្រាប់អ្នកដែលមានមុខជំនាញក្នុងការកាត់ audio ឬអ្នកកាត់វីដេអូ ប្រព័ន្ធសំឡេងដែលទទួលស្គាល់ដោយ Harman Kardon មាន 6 Drivers និង Dolby Atmos® សម្រាប់សំឡេង spatial ដែលមានសក្តានុពលសំឡេងពិតប្រាក — សមស្របសម្រាប់ការកែសំឡេង ឬពិនិត្យមើលមាតិកានៅគ្រប់ទីកន្លែង។

ការគ្រប់គ្រងភាពច្នៃប្រឌិតគឺឋិតលើដៃរបស់អ្នក
បានរចនាឡើងសម្រាប់ creators ជាពិសេស​ ProArt P16 រួមបញ្ចូលនូវ ASUS DialPad ដែលឆ្លាតវៃ និងងាយស្រួលប្រើ។ ជាផ្ទៃបញ្ជាពិតប្រាកដមួយអាចប្ដូរប្លង់បាន សម្រាប់រុករកតាមបន្ទាត់ពេលវេលា កែទំហំជក់ និងគ្រប់គ្រងប៉ារ៉ាម៉ែត្រយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធី Adobe® និងកម្មវិធីផ្សេងៗដែលគាំទ្រ។

លើសពីនេះ ProArt Creator Hub អាចឱ្យអ្នកប្រើពិនិត្យសមត្ថភាពប្រព័ន្ធ កំណត់ fan profiles កំណត់ពណ៌ និងកែប្លង់ DialPad — បម្លែងកុំព្យូទ័រនេះឱ្យជា creative command center ផ្ទាល់ខ្លួន។

លក្ខណៈសម្បត្តិរបស់ផលិតផល

Photo 2025 06 15 13 23 53

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia