ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី
Makara Rin
MAY 31 2025
PR
5 mins read

ភ្នំពេញ, កម្ពុជា – ថ្ងៃទី 31 ឧសភា ឆ្នាំ 2025 ASUS Republic of Gamers (ROG) កម្ពុជា បានប្រកាសជាផ្លូវការសម្រាប់កុំព្យូទ័រយួរដៃស៊េរីថ្មីបំផុតរបស់ខ្លួនសម្រាប់ឆ្នាំ 2025 — ROG Strix SCAR 16/18 និង ROG Zephyrus G14/G16 ដែលមានការកែលម្អសម្រាប់អតិថិជនឱ្យមានបទពិសោធន៍កាន់តែប្រសើរ។ កុំព្យូទ័រយួរដៃទាំងនេះត្រូវបានបង្កើតឡើងជាមួយ GPU NVIDIA® GeForce RTX™ 50 series Laptop។ កុំព្យូទ័រទាំងនេះតំណាងសម្រាប់យុគសម័យថ្មីនៃសមត្ថភាព និងប្រសិទ្ធភាពសម្រាប់អ្នកលេងហ្គេម អ្នកបង្កើតមាតិការ និងអ្នកជំនាញផ្សេងៗ។
ផលិតផលទាំងនេះបញ្ជាក់ពីការប្តេជ្ញារបស់ ROG ក្នុងការលើកកម្ពស់កុំព្យូទ័រយួរដៃដោយផ្ដល់នូវបច្ចេកវិទ្យាកាត់បន្ទយកម្តៅក្នុងម៉ាស៊ីន អេក្រង់មួយដែលមានកម្រិតបង្ហាញគុណភាពច្បាស់ល្អសម្រាប់ការកម្សាន្តផ្សេងៗ និងសមត្ថភាពខ្លាំង ទាំងអស់នេះនៅក្នុងបែបផែនមួយដ៏សមរម្យ។

2025 Rog Strix Series Scar 16 G635 Scar 18 G835 G16 G615 G18 G814 Scenario Photo 01

01 Ksp Scenario 1 1000

I. ROG Strix SCAR 16/18 — កុំព្យូទ័រដែលមានសមត្ថិភាពខ្ពស់បំផុតសម្រាប់ហ្គេម Esport

បង្កើតឡើងសម្រាប់អ្នកលេងហ្គេមដែលតម្រូវល្បឿនអេក្រង់ frame rate ខ្ពស់ ROG Strix SCAR ត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍ដ៏អសច្ចារ្យមួយនេះសម្រាប់អតិថិជនរបស់ខ្លួន។​

. សមត្ថភាពខ្លាំងជាមួយបច្ចេកវិទ្យាចុងក្រោយសម្រាប់កាត់បន្ថយកម្តៅ

ផ្នែក CPU របស់ SCAR មានប្រព័ន្ធដំណើរការ Intel® Core Ultra 9 275HX រួមជាមួយកាតក្រាហ្វិក NVIDIA® រហូតដល់ GeForce RTX™ 5090 Laptop GPU ថ្មី។ ជាមួយ TGP ឡើងដល់ 175W និង NVIDIA Advanced Optimus ដែលជាប្រព័ន្ធស្វ័យប្រវត្តិមួយសម្រាប់តម្រូវទៅតាមបន្ទុករបស់កម្មវិធីរបស់អ្នក ដើម្បីផ្ដល់នូវ frame rate ខ្ពស់ និងម៉ាស៊ីននោះដើរបានរលូនគ្រប់ស្ថានភាព។

កម្លាំងដ៏ខ្លាំងរបស់ម៉ាស៊ីននេះក៏តម្រូវឱ្យមានបច្ចេកវិទ្យាកាត់បន្ថយកម្តៅខ្ពស់ដូចគ្នា។ ដូច្នេះ ROG SCAR ឆ្នាំ 2025​ ត្រូវបានបំពាក់នូវប្រព័ន្ធត្រជាក់ខ្ពស់បំផុតរបស់ ROG រួមមាន Conductonaut Extreme liquid metal លើ CPU និង GPU, ប្រព័ន្ធលំហូខ្យល់​ vapor chamber, និងបច្ចេកវិទ្យាដ៏ឆ្លាតវៃ tri-fan។ បច្ចេកវិទ្យាទាំងនេះធ្វើការស្របគ្នាដើម្បីរក្សាបានសមត្ថភាពម៉ាស៊ីនខ្ពស់កំឡុងពេលលេងហ្គេមក្នុងរយៈពេលយូរ ដោយរក្សាសីតុណ្ហភាពឱ្យត្រជាក់ និងកម្រិតសំឡេងទាប។

G005

情境 03 G

. អេក្រង់ Mini-LED ជាមួយ Nebula HDR កម្រិតបង្ហាញខ្ពស់បំផុត

រូបភាពនីមួយៗកាន់តែលេចធ្លោ និងច្បាស់លើអេក្រង់ ROG Nebula HDR 2.5K ដែលមានសមាមាត្ររបស់អេក្រង់ 16:10 ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា Mini-LED ដើម្បីបង្កើនការកម្រិតច្បាស់នៃពណ៌ និងពន្លឺខ្ពស់។ ជាមួយ ល្បឿនអេក្រង់ refresh rate 240Hz, ល្បឿនឆ្លើយតប 3ms, និងពន្លឺភ្លឺបំផុត 1200 nits បន្ទះអេក្រង់នេះត្រូវបានធ្វើឡើងដើម្បីតម្រូវទៅកាន់ការហ្គេមធ្ងន់ៗព្រមទាំងការកម្សាន្តទូទៅ។ លើសពីនេះជាមួយកម្រិតពណ៌ DCI-P3 100%, សញ្ញាប័ត្រ Pantone® និង NVIDIA G-SYNC® អ្នកលេងអាចជឿជាក់លើភាពច្បាស់និងភាពឆ្លើយតបលឿនរបស់អេក្រង់មួយនេះពី ROG Strix SCAR

I069 1 (1)

H021

II. ROG Zephyrus G14/G16 — កុំព្យូទ័រយួរដៃលេងហ្គេមដ៏ស្តើង និងស្រាលបំផុត

សម្រាប់ការបង្កើតមាតិការ ការបង្កើតកម្មវិធី ឬជំនាញដែលត្រូវការកុំព្យូទ័រយួរដៃមួយរចនាបែបចល័តដោយមិនបាត់សមត្ថភាពរបស់វានោះ ROG Zephyrus ឆ្នាំ 2025 គឺជាជម្រើសមួយដែលមិនត្រូវមើលរំលង។ ជាមួយរាងស្តើងស្រាល អេក្រង់ដ៏ច្បាស់ និងសមត្ថភាពខ្ពស់ ROG Zephyrus បានផ្តល់អត្ថន័យមួយថ្មីសម្រាប់កុំព្យូទ័រយួរដៃស្តើងស្រាលក្នុងទីផ្សាររបស់កម្ពុជា។

Kv 1000

. កម្លាំងខ្លាំងដោយមិនមានសម្លេងរំខាន

ROG Zephyrus G16/G14 ដំណើរការដោយ Intel® Core Ultra 9 285H / AMD Ryzen™ AI 9 HX 370 ដែលផ្ដល់នូវភាពឆ្លាតវៃក្នុងការប្រើប្រាស់ និងសមត្ថភាពខ្ពស់ក្នុងការបំលែងរូបភាព និង 3D។ រួមជាមួយ NVIDIA រហូតដល់ RTX™ 5090 Laptop GPU (TGP ឡើងដល់ 120W) វាផ្ដល់នូវសមត្ថភាពដូចកុំព្យូទ័រដែលមានកម្លាំងខ្លាំងផងដែរ។ កុំព្យូទ័រយួរដៃមួយនេះអាចដំណើរការកាត់តវីដេអូ 4K, ម៉ូដែល 3D និងហ្គេមដែលធ្ងន់ៗ និងតម្រូវការម៉ាស៊ីនខ្ពស់ដោយគ្មានបញ្ហា។

ទោះជាមានរាងស្ដើងត្រឹមតែ 1.49cm ក៏ដោយ ROG Zephyrus មានប្រព័ន្ធត្រជាក់ខ្ពស់ដូចជា liquid metal cooling, ប្រព័ន្ធលំហូខ្យល់​ vapor chamber, និង Arc Flow Fans™ ជំនាន់ទី 2។ ប្រព័ន្ធ 0dB cooling បានជំនួយដល់ភាពស្ងប់ស្ងាត់ដោយគ្មានសម្លេងរំខានសម្រាប់អ្នកប្រើប្រាស់។

03 Ksp Thermal B D1 1000

07 Ksp Portability 1000

. អេក្រង់ OLED ដ៏ច្បាស់​ និងការរចនាប័ទ្មទាន់សម័យ

សម្រាប់អ្នកបង្កើតមាតិការដែលផ្តល់សារៈសំខាន់ចំពោះការកែពណ៌របស់មាតិការខ្លួន Zephyrus អាចផ្ដល់អេក្រង់ OLED ROG Nebula 2.5K ជាមួយ refresh rate 240Hz និង response time 0.2ms។ បង្ហាញ contrast ratio 1,000,000:1, ពណ៌ខ្មៅជ្រៅ និង DCI-P3 100% ដើម្បីជំរុញភាពត្រឹមត្រូវរបស់ពណ៌។ មិនថាអ្នកកំពុងធ្វើការលើកែតម្រូវពណ៌ គំនូរឌីជីថល ឬទស្សនាជាមួយមេឌៀដែលមានគុណភាពខ្ពស់បំផុត ក៏អេក្រង់ OLED នេះផ្តល់នូវភាពច្បាស់លាស់ដ៏អស្ចារ្យបំផុតសម្រាប់ការមើល។

តួអាលុយមីញ៉ូមបែបប្រណិតនិងរលូនរបស់ ROG Zephyrus បញ្ជាក់នូវរចនាប័ទ្មមួយដ៏សាមញ្ញប៉ុន្តែមានសោភណ្ឌភាពខ្ពស់។ ពន្លឺបញ្ឆិតលើគម្របផ្តល់នូវអារម្មណ៍មួយបែបស្រទន់ ខណៈដែលប្រព័ន្ធមេកានិចរបស់ការបើកកុំព្យូទ័រយួរដៃនេះបង្ហាញពីភាពរឹងមាំ និងភាពស្រស់ស្អាតជារួម។

02 Ksp Performance1000

III. កំណត់ស្តង់ដាថ្មីសម្រាប់កុំព្យូទ័រយួរដៃបែប Performance

ជាមួយការដាក់ចេញនូវ ROG Strix SCAR 16/18 និង ROG Zephyrus G14/G16 ASUS ASUS Republic of Gamer (ROG) បានកំណត់ស្តង់ដាថ្មីម្តងទៀតសម្រាប់កុំព្យូទ័រយួរដៃ។ ចាប់ពីការលេងហ្គេមប្រកួតដល់អ្នកបង្កើតមាតិការជាប្រចាំថ្ងៃ ម៉ាស៊ីនទាំងនេះបង្ហាញពីកម្រិតខ្ពស់បំផុតនៃការច្នៃប្រឌិតក្នុងពិភពកុំព្យូទ័រយួរដៃ — ត្រូវបានរចនាឡើងដើម្បីឈានមុខគេ ប្រើប្រាស់បានយូរ និងជំរុញប្រសិទ្ធភាពរបស់អ្នក។

 05 Ksp Audio 1000

IV. ការដាក់លក់
ម៉ូដែល ASUS ROG Strix SCAR 16/18 និង ROG Zephyrus G14/G16 សម្រាប់ឆ្នាំ 2025 បានចាប់ផ្តើមលក់នៅថ្ងៃ 31 ខែឧសភា ឆ្នាំ 2025 នេះតទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមទាក់ទងអ្នកដៃគូរសហការផ្លូវការរបស់ ASUS Republic of Gamer ដើម្បីទទួលព័ត៌មានបន្ថែម។

V. ព័ត៌មានបន្ថែម សូមទំនាក់ទំនង

1. ROG Facebook: https://www.facebook.com/ASUSROGKH

2. ROG Website:

·      ROG Zephyrus: https://kh.asus.click/ROGZephyrus

·      ROG Strix SCAR: https://kh.asus.click/ROGStrixSCAR

3. TikTok: https: www.tiktok.com/@asus.kh

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia